គ្រូបង្វឹកបង្គោលក្លឹប Juventus លោក Massimiliano Allegri បានប្រាប់ក្នុងសន្និសីទក្នុងថ្ងៃសុក្រនេះថា ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ដែលមានរហ័សនាមថា (CR7) មិនអាចធានាឲ្យក្លឹបឈ្នះពាន UEFA Champions League នោះទេ ក៏ប៉ុន្តែកីឡាកររូបនេះជាអនាគតរបស់ក្លឹប Juventus។
លោក Massimiliano បានបន្តថា៖ ” Ronaldo ជាអនាគតរបស់ Juventus ហើយរូបគេបានជួយក្លឹបច្រើនណាស់ក្នុងឆ្នាំនេះ ហើយនឹងបន្តបែបនេះបន្ថែមទៀតនៅឆ្នាំក្រោយ។ ការដែលធ្លាក់ចេញពី Champions League ធ្វើឲ្យរូបគេខកចិត្ត តែគេនៅអត់ធ្មត់ដូចកីឡាករដទៃទៀតដែរ “។
ពានរង្វាន់ UEFA Champions League ត្រូវបានបញ្ចប់ ហើយលទ្ធផលគឺយើងបានធ្លាក់។ Ronaldo និងក្រុមទាំងមូល មិនធានាបានពាននេះទេ។ ក្នុងបាល់ទាត់មានកត្តាច្រើនណាស់ ” ។ គួរបញ្ជាក់ផងដែរថាតាំងពី CR7 មកក្លឹបអុីតាលី Juventus ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ រកបាន ២៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៨លើកគ្រប់កម្មវិធីរបស់ក្លឹប៕
គ្រូបង្វឹកបង្គោល Juventus លោក Massimiliano Allegri ថា Ronaldo មិនធានាជួយឲ្យក្លឹបឈ្នះ Champions League នោះទេ
អត្ថបទទាក់ទង