​​​ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានកោតសរសើរចំពោះច្ឆន្ទៈនៃក្រុមរបស់លោក ក្នុងការរក្សាស្ថិតក្នុងការប្រជែងពាន តាមរយៈការផ្តួលក្រុមស្ថិតក្បែរតំបន់កាត់ចោល Cardiff ក្នុងលទ្ធផល ២-០ ដើម្បីវិលទៅឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League វិញ។

គ្រាប់បាល់បើកឆាក់របស់ខ្សែបម្រើ Georginio Wijnaldum នៅនាទី ទី៦០ និងគ្រាប់បាល់ប៉េណាល់ទីរបស់ James Milner បានជួយឲ្យក្រុមរបស់លោក Klopp ដណ្តើមបានជ័យជម្នះ៩លើកជាប់ៗគ្នា ក្នុងរាល់យុទ្ធនាការទាំងអស់ និងបានជួយឲ្យពួកគេនាំមុខ២ពិន្ទុលើក្រុម Man City ដែលនៅសល់១ប្រកួតក្នុងដៃ នៅលើកំពូលតារាង។

លោក Klopp ដែលបានត្អូញត្អែពីផ្ទៃនៃទីលានប្រកួតរបស់ក្លិប Cardiff ក្រោមអាកាសធាតុដ៏ក្តៅនោះ បានឲ្យដឹងថា៖ «វាពិតជាជ័យជម្នះដ៏ធំមួយ។ យើងបានជជែកគ្នាជាច្រើនពីការប្រកួតនេះ ពីលក្ខខណៈពិសេសរបស់ការប្រកួតនេះ និងពិតស្ថានភាពដ៏ពិសេសសម្រាប់គូប្រកួត។ វាមិនមែនជាការប្រកួតមួយសម្រាប់គ្រាន់តែលេងឡើយ។

វាជាការប្រជែងផ្នែកសុច្ឆន្ទៈ ដែលចង់បានបន្ថែមទៀត»។ Man City នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Manchester United នៅរាត្រីថ្ងៃពុធ ដែលអាចជាការប្រកួតដ៏លំបាកបំផុតក្នុងចំណោមការប្រកួតដែលនៅសល់សម្រាប់ក្រុមម្ចាស់ការពារតំណែងជើងឯករបស់អង់គ្លេសមួយនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia