ខ្សែប្រយុទ្ធ Kylian Mbappe បានកំណត់ពីអនាគតរបស់គេក្នុងការបន្តនៅជាមួយនឹងក្រុម Paris Saint-Germain ដែលទើបតែឈ្នះពានក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យ ក្រោយពីបានផ្តួលក្រុម Monaco តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលក្រុមខ្លួនបានយកឈ្នះ ៣-១ ស្របពេលដែលខ្សែប្រយុទ្ធ Neymar ក៏បានវិលទៅចូលលេងវិញផងដែរ។

Mbappe ដែលត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Real Madrid នោះ បានប្រាប់ស្ថានីយ៍ទូរទស្សន៍ Canal+ ថា៖ «ខ្ញុំកំពុងតែនៅទីនេះ។ ខ្ញុំបានចុះហត្ថលេខាក្នុងគម្រោងនេះ។ វាជារឿងល្អសម្រាប់ Real Madrid ប្រសិនបើមានលោក Zizou (លោក Zinedine Zidane)។ ខ្ញុំនឹងទស្សនាការប្រកួតរបស់ពួកគេក្នុងនាមជាអ្នកគាំទ្រម្នាក់»។

កីឡាកររូបនេះបន្ថែមទៀតថា: បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេនៅរដូវកាលនេះ កើនដល់៣០គ្រាប់ ក្រោយពីការរកបាន៣គ្រាប់កាលពីថ្ងៃអាទិត្យ ដែលបានកើតឡើងត្រឹមតែរយៈពេលប៉ុន្មានម៉ោង ក្រោយពីក្រុម PSG បានក្លាយជាម្ចាស់ជើងឯកជាលើកទី៦ក្នុងរយៈពេល៧ឆ្នាំ នៅពេលដែលគូប្រជែងយ៉ាងប្រកៀកបំផុតរបស់ពួកគេ Lille បានបាត់បង់ពិន្ទុ។

ការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ របស់ពួកគេ នៅលើទឹកដីក្រុម Toulouse បានធ្វើឲ្យក្រុម Lille ដេញតាមពីក្រោយក្រុម PSG ដល់ទៅ១៦ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ៥លើកទៀតប៉ុណ្ណោះ នៅមុនពេលការប្រកួតនៅទីក្រុងប៉ារីស និងបានអនុញ្ញាតឲ្យ PSG អបអរការឈ្នះពាន ក្រោយពីខកខានក្នុងការឈ្នះពាននេះ ក្នុងការប្រកួត៣លើកកាលពីមុនរបស់ពួកគេ។ Mbappe បានបញ្ជាក់ថា៖ «ខ្ញុំពិតជារីករាយណាស់។ នៅរដូវកាលនេះមិនទាន់បញ្ចប់នៅឡើយទេ ហើយខ្ញុំចង់ស៊ុតបាល់បញ្ចូលទីបន្ថែមទៀត»៕
ប្រភពព័ត៌មាន៖ worldsoccertalk