ខ្សែប្រយុទ្ធ Karim Benzema បានរកគ្រាប់បាល់បញ្ចូលទីបីគ្រាប់អោយក្រុម ក្រុមកំពុងឈរនៅលេខរៀងទី៣ Real Madrid ទទួលបានជ័យជម្នះ​ ៣:០ លើក្រុម Athletic​ Bilbao​ ដែលមានលេខរៀងទី៧នៅនាទីទី៤៧,៧៦ ដោយការតែតបាល់បញ្ចូលទី មុនពេលបន្ថែមគ្រាប់បាល់ទី៣ នៅនាទីទី៩០ ក្រោយចាប់ផ្តើមប្រកួតនៅតង់ទី២។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានរកគ្រាប់បាល់បញ្ចូលទីប្រាំបីគ្រាប់ចុងក្រោយអោយក្រុម Real Madrid ដោយបានផ្តួលកំណត់ត្រាអតីតខ្សែប្រយុទ្ធរៀមច្បង Fernando Morientes ដែលធ្លាប់ធ្វើបាន ៦គ្រាប់ ក្នុងឆ្នាំ១៩៩៩។

Real Madrid ស្ថិតនៅលំដាប់ទី៣ ដែលមាន ៤ពិន្ទុនៅពីក្រោយ Atletico Madrid ដែលជាគូប្រជែងរួមទីក្រុង របស់អេស្ប៉ាញដែលមាន ៦៨ពិន្ទុ។ សម្រាប់ក្រុមលេខរៀងទី៤ Getafe បានកត់ត្រាជ័យជម្នះដ៏សំខាន់ ៣-0 លើក្រុម Sevilla ដែលនាំអោយក្រុមទទួលចំណាត់ថ្នាក់លេខរៀងទី៤ មានគម្លាតពីក្រុមលេខរៀងទី៥ Valencia ២ពិន្ទុ ។


Real Madrid vs Atletico Madrid

Resumen de Getafe fc vs Sevilla
ប្រភព៖ BBC