Kylian Mbappe បានស៊ុតបាល់បញ្ចូលទីបីគ្រាប់(Hat-trick)ដើម្បីជួយអោយ Paris St-Germain ឈ្នះជើងឯកក្របខ័ណ្ឌ Ligue ១ ក្រោយផ្តួលក្លឹបចាស់គឺក្រុមម៉ូណាកូដើម្បីអបអរសាទរនិងឧទ្ទិសជ័យជំនះ ដល់ព្រឹត្តការណ៏ឆេះព្រះវិហាសាសនារកាតូលិកដ៏ល្បីល្បាញគឺ Notre Dame cathedral កាលពីដើមសប្តាហ៏មុន។ ក្រុមមានមូលដ្ឋាននៅរដ្ឋធានីប្រទេសបារាំងបានឈ្នះជ័យលាភីលើកទី៨ ខណៈដែល Lille មិនអាចរកគ្រាប់បាល់ជា មួយក្រុមម្ចាស់ផ្ទះ Toulouse បាន។

Mbappe បានស៊ុតបញ្ចូលទីក្រុមម្ចាស់ជើងឯក២០១៦-២០១៧ ក្នុងនាមឯកសណ្ឋាន PSG ដែលមានឆ្លាក់ឈ្មោះ ជំនួសពួកគេដោយពាក្យ Notre Dame នៅក្នុងការប្រកួត ដែល Neymar បានបង្ហាញខ្លួនជាលើកដំបូង ក្រោយខកខានចាប់តាំងពីខែមករា។ Neymar កីឡាករសញ្ជាតិប្រេស៊ីលមានតម្លៃខ្លួន ២២២លានអឺរ៉ូក្រោយផ្ទេរពី Barcelona កាលពីឆ្នាំ២០១៧ ទើបតែបានជាសះស្បើយពីរបួសខ្នាតធំមួយទៀតហើយបានកើតឡើងបន្ទាប់ពីការសម្រាក។ ការត្រលប់មកវិញរបស់គាត់ជាចំនែកមួយនៃការស៊ុតបាល់បញ្ចូលទីបីគ្រាប់របស់ Mbappe។

ក្រុម PSG បានឈ្នះពាននេះចំនួន ៦ដងក្នុងរយៈពេល ៧រដូវកាលចុងក្រោយខណៈក្រុមមានឪកាស ឈ្នះពាន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ French Cup នៅថ្ងៃសៅរ៍សប្តាហក្រោយជាមួយក្រុម Rennes។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC