ការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិញក្រុម Everton បានបង្ហាញទម្រង់លេងល្អបំផុតដោយផ្តល់នៅភាព បរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើល រហូត ៤-០ ទៅ លើក្រុមភ្ញៀវ Manchester United កាលពីថ្ងៃអាទិត្យជាមួយនិងរងការរិះគន់ ជាច្រើនសម្រាប់លទ្ធផលមិនល្អនៅសប្តាហ៏ទី៣៤ នេះ។

លទ្ធភាពផ្តល់សំណើរក្នុងការទិញកីឡាកររបស់លោក Ole កំពុងជួបភាពស្រេពិចស្រពិល ស្របពេលទម្រង់លេងមិនបានល្អពេញលេញ និងខ្វះចន្លោះធ្វើអោយក្រុមរងបរាជ័យយ៉ាងអាម៉ាស់ពិសេសគឺការរបូតគ្រាប់បាល់រហូត ដល់ទៅ ៤គ្រាប់សម្រាប់អ្នកចាំទី David De Gea ដែលជាកីឡាករទទួលខុសត្រូវសំខាន់ម្នាក់ក្នុងការប្រកួតនេះ។

កីឡាករអន្តរជាតិអេស្បាញរូបនេះ បានបង្កើនតួលេខដ៏គួរឱ្យសោកស្តាយសម្រាប់ការប្រកួត និងបានសរសេរសម្តែងការសុំអភ័យទោសសម្រាប់កំហុសឆ្គងលើបណ្តាញទំនាក់ទំនងសង្គម Tweeter ពីសំណាក់ប្រិយមិត្តគាំទ្រក្រោយខកចិត្តនាកីឡាដ្ឋាន Goodison Park។

ក្រុមបិសាចក្រហម Man.United និងត្រូវប្រកួតជាមួយភ្ញៀវ Manchester City នៅថ្ងៃពុធខានស្អែកនេះសម្រាប់ក្របខណ្ឌ Premier League សប្តាហ៏ទី៣៤ ហើយប្រសិនជាម្ចាស់ផ្តល់ការខកចិត្តដល់ក្រុមប្រជែងតំណែងជើងឯកបាន នោះមានន័យថាវាជាលទ្ធផលផលប៉ះពាល់យ៉ាងខ្លាំងក្នុងការបង្អាក់ដំណើរការការពារតំណែងជើងឯកនេះបាន។