ខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Kylian Mbappe ធ្លាប់បានបង្ហើបឱ្យដឹងថារូបគេគាត់ចង់ផ្ទេរទៅក្រុម Real Madrid នៅរដូវកាលក្រោយ។ កីឡាករសញ្ជាតិបារាំងរូបនេះបានក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុម PSG ក្រោយផ្ទេរពី AS Monaco និងបានដឹកនាំក្រុមឈ្នះពានរង្វាន់ Ligue ១ កាលពីថ្ងៃអាទិត្យ។

Mbappe ថែមទាំងបានស៊ុតបាល់បញ្ចូលទីបីគ្រាប់ផងដែរដើម្បីប្រឆាំងនឹងអតីតក្លិបរបស់គាត់ សម្រាប់ក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីស។ នៅពេលសួរចម្លើយថា តើគាត់នឹងផ្ទេរទៅកាន់ក្លឹប Real Madrid ឥឡូវនេះជាមួយ Zinedine Zidane ជាគ្រូបង្វឹករបស់ពួកគេដែរឬយ៉ាងណា? Mbappe បាននិយាយថាគាត់កំពុងផ្តោតអារម្មណ៍លើក្រុម PSG នាពេលបច្ចុប្បន្ន។

កីឡាករវ័យ១៩ឆ្នាំដែលបានជួយបារាំងលើកពាន World Cup បន្តថាៈ ខ្ញុំកំពុងស្នាក់នៅ PSG ហើយបានចូលរួមយ៉ាងពេញលេញនៅក្នុងគម្រោងរបស់ក្លឹប។ ខ្ញុំពិតជាសប្បាយរីករាយចំពោះក្រុម Real Madrid ដែល [Zinedine Zidane] បានត្រលប់មកវិញ។ ខ្ញុំនឹងមើលការប្រកួតរបស់ពួកគេប្រកបដោយការកោតសរសើរ។

Mbappe រកបានបាល់បាន ៣៦ គ្រាប់និងចែលបាល់ (Assist) អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ១៧គ្រាប់ សម្រាប់ PSG នៅគ្រប់ការប្រកួតទាំងអស់សម្រាប់រដូវកាលនេះ។