វីរបុរសក្រុមហង្សក្រហម Liverpool លោក Robbie Fowler បានចាប់ផ្តើមតួនាទីជាគ្រូបបង្វឹកដំបូងរបស់ខ្លួនខណៈអតីតខ្សែប្រយុទ្ធវ័យ ៤៤ ឆ្នាំរូបនេះត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីនៅក្របខ័ណ្ឌ A-League គឺ Brisbane Roar របស់អូស្រ្តាលី ។Fowler មានកំនត់ត្រាស៊ុតបញ្ចូលទី ១២០គ្រាប់ឱ្យក្រុមហង្សក្រហមក្នុងការបង្ហាញខ្លួន ២៣៦ ប្រកួតចន្លោះឆ្នាំ ១៩៩៤ និង ២០០១ ធ្លាប់បានបដិសធផ្លាស់មកលេងអោយក្រុម Queensland Fury និង Perth Glory ក៏ដូចជាក្រុមជើងខ្លាំងថៃ Muangthong United មុនពេលចូលនិវត្តន៍ពីអាជីព ឆ្នាំ ២០១២។

កាសែត Sydney Morning Herald បានចុះផ្សាយថា Fowler នឹងត្រូវបង្ហាញខ្លួនជាគ្រូបង្វឹកថ្មីរបស់ Roar នៅថ្ងៃអង្គារនេះហើយនឹងចូលរួមក្នុងការប្រកួតយុទ្ធនាការ A-League ដែលនៅសល់មុនបញ្ចប់រដូវកាល ២០១៨-២០១៩ ប្រឆាំងនឹង Adelaide United ។ អតីតតារាឆ្នើមក៏បានធ្វើជាគ្រូបង្វឹកសម្រាប់ Muangthong អំឡុងពេលដ៏ខ្លីរបស់គេ ក្នុងប្រទេសថៃ ប៉ុន្តែបានចាកចេញពីក្លឹបបន្ទាប់ពីការមកដល់របស់លោក Slavisa jokanovic នៅក្នុងខែកុម្ភៈឆ្នាំ ២០១២ ។

ប្រភព Herald បន្តថាលោក Fowler បានធ្វើការជាអ្នកវិភាគកីឡា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនិងបានបម្រើការជាគ្រូបង្វឹកជំនួយ នៅ Liverpool ប៉ុន្តែរូបគេ ចង់បានការផ្លាស់ប្តូរទៅជាគ្រូបង្វឹកឈុតធំប៉ុន្តែមិនអាចទៅរួច ។ បើទោះបីជាគាត់បានស្នើសុំការងារជាច្រើននៅក្នុងប្រទេសអង់គ្លេសគាត់មិនដែលទទួលបានជោគជ័យទេប៉ុន្តែទីបំផុត គាត់ត្រូវបានក្លឹប Brisbane Roar ផ្តល់ទំនុកចិត្តដើម្បីដឹកនាំក្រុម។

បញ្ជាក់ : ក្រុម Brisbane Roar និងតែងតាំងអតីតខ្សែប្រយុទ្ធរូបនេះអោយដឹកនាំក្លឹបមុនការប្រកួតបញ្ចប់រដូវកាលនេះ៕