លោក​ Gary Neville ជឿជាក់ថាយ៉ាងហោចណាស់កីឡាករប្រាំមួយនាក់នៅក្លឹប Man Utd បរាជ័យក្រោមការដឹកនាំលេងរបស់គ្រូបង្វឹកលោក Solskjaer ក្រោយពីលោកបានសុំទោសដល់អ្នកគាំទ្ររបស់ក្រុម Man United នៅឯកីឡដ្ឋាន Goodison Park កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៤-0។

Man United បានចាញ់ ៦ប្រកួតក្នុងចំណោម ៨ ប្រកួតចុងក្រោយរបស់ពួកគេ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ឱកាសនៅលើទីលាននៅ Champions League នៅរដូវកាលក្រោយ។​ នៅក្នុងពត៌មានមួយដកស្រង់ដោយ Metro អតីតខ្សែការពារស្តាំ Neville បានបង្ហាញពីកីឡាករសំខាន់ៗរបស់ក្លឹបដែលមិនបានបង្ហាញទម្រង់លេងអោយអស់ពីសមត្ថភាពអំឡុងពេលនៃយុទ្ធនាការរបស់ក្លឹប។

Neville បានប្រាប់ទូរទស្សន៍ Sky Sports ថា: មានកីឡាករ ៥នាក់គឺកីឡាករ Marcus Rashford, Anthony Martial, Romelu Lukaku, Alexis Sanchez និង Paul Pogba។ Neville អតីតគ្រូបង្វឹក Valencia រូបនេះ បន្តថាៈ កីឡាករឆ្នើមទាំង ៥ នាក់នោះពួកគេអាចជាអ្នកដែលល្អបំផុតនៅក្នុងតំណែងរបស់ពួកគេ ប៉ុន្តែគ្រប់ពេលវេលាទាំងអស់ក្នុងពេលបច្ចុប្បន្ននេះស្ថិតនៅក្រោមស្តង់ដារមួយមានកំរិត។

Alexis Sanchez ខ្ញុំមិនដឹងថាមានអ្វីកើតឡើងដល់គាត់ទេ។ Marcus Rashford ពីរបីសប្តាហ៍នេះគឺគាត់មិនបានបង្ហាញចំនុចមួយខិតជិតទិសដៅឡើយពោលគឺសម្រាប់ការប្រកួតនៅ Champion League គាត់ហាក់ដូចជាបង្ហាញថាគាត់កំពុងមានរបួស។ Romelu Lukaku មិនបានបង្ហាញទម្រង់លេងដល់ចំនុចល្អមួយឡើយ ទោះបីជាគាត់មានបទពិសោធន៏ច្រើនឆ្នាំមកហើយ។ សម្រាប់ Martial ហាក់ដូចជាវិលត្រលប់ទៅរករបួសដែលមិនទាន់ជាដាច់ទោះបីជាគាត់ទើបនិងជាសះស្បើយហើយក្តី។

សម្រាប់ Paul Pogba មើលទៅហាក់បីដូចជាគាត់ កំពុងស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho បើទោះបីជាគាត់មានភាពលេចធ្លោអស់រយៈពេលបីខែកន្លងមកក៏ដោយ។ មើលទៅគាត់ហាក់ដូចជាកំពុងវិលត្រលប់មកវិញក្នុងអារម្មណ៍បែបនោះ។ សម្រាប់អ្នកចាំទី De Gea មើលហាក់ដូចជាអ្នកមានកង្វល់ជាមួយកិច្ចសន្យាត្រៀមបន្តជាមួយក្រុម ដែលវាកំពុងតែរំខានការប្រកួតរបស់គាត់នៅពេលនេះ។