លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានបញ្ជាក់ថា កីឡដ្ឋាន Old Trafford មិនមែនជាកន្លែងដ៏គួរឲ្យខ្លាចឡើយ នៅមុនពេលការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែ១នៅរាត្រីនេះ នៅលើទឹកដីក្រុម Manchester United។

ការដណ្តើមបានជ័យជម្នះសម្រាប់ក្រុម Man City ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នឹងជួយឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ ស្ថិតលើផ្លូវ ដើម្បីក្លាយជាក្រុមដំបូងគេក្នុងកីឡាបាល់ទាត់អង់គ្លេស ដែលបានឈ្នះពាន៣ក្នុងចំណោមពានក្នុងស្រុកសំខាន់ៗទាំង៣ នៅរដូវកាលតែមួយ។

Man City បានកត់ត្រាជ័យជម្នះ៥លើកជាប់ៗគ្នា និងស្មើ១លើក ពីការធ្វើដំណើរទៅប្រកួតនៅកីឡដ្ឋាន Old Trafford ក្នុងក្របខ័ណ្ឌលីកទាំង៧លើកចុងក្រោយរបស់ពួកគេ ក្នុងនោះរាប់បញ្ចូលទាំងការយកឈ្នះក្នុងលទ្ធផល ៦-១ និង ៣-០ ផងដែរ។

ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Guardiola បានបដិសេធក្នុងការប្រើប្រាស់ លទ្ធផលកាលពីមុនរបស់ក្រុមខ្លួន ដើម្បីដណ្តើមយកការជឿជាក់ផ្សេងៗ បើទោះបីលោកបានទទួលស្គាល់ថា ការធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford មិនបានផ្តល់ការព្រួយបារម្ភ ដូចឆ្នាំមុនៗដោយ។

លោក Guardiola បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «ខ្ញុំមិនប្រើប្រាស់ទ្រីស្តីដែលបានកើតឡើងកាលពីមុន ដើម្បីផ្តោតលើអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគតឡើយ។ រាល់ការប្រកួតទាំងអស់ មានភាពខុសគ្នាទាំងស្រុង។ ហេតុផលដែលពិតនោះគឺថា ក្លិបនេះមានការអភិវឌ្ឍឥតឈប់ឈរក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ហើយវាមិនមែនជារឿងដ៏គួរឲ្យបារម្ភសម្រាប់ការទៅប្រកួតនៅទីនោះឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia