លោក Sir Alex Ferguson ធ្លាប់បានប្រើប្រាស់ពាក្យសម្តីដ៏មានអត្ថន័យថា ការវាយប្រហារបានល្អធ្វើអោយអ្នកឈ្នះអ្នករាល់ការប្រកួត ហើយការការពារបានល្អនិងធ្វើអោយអ្នកឈ្នះពានរង្វាន់។តែវាមិនមែនសុទ្ធតែពិតទាំងអស់គ្រប់ពេលនោះទេខណៈ ៥ ក្រុមដែលកំពុងលេងនៅ លីកកំពូលរបស់ទ្វីបអឺរ៉ុប ទាំង៥ មកដល់ពេលបច្ចប្បន្ននេះមានកំណត់ត្រាការពារដ៏ល្អបំផុតនៅក្នុងលីករៀងៗខ្លួនសម្រាប់រដូវកាល២០១៨-២០១៩នេះ។

៥. RB Leipzig

ក្រុមកំពុងស្ថិតក្នុងក្របខ័ណ្ឌ Bundesliga និងកំពុងស្ថិតយ៉ាងប្រកៀកក្នុងការកក់កៅអីពានរង្វាន់បាល់ទាត់ក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយក្រោមការដឹកនាំរបស់លោក Julian Nagelsmann កាន់កាប់តំណែង ជាអ្នកគ្រប់គ្រង។ Leipzig មានកំណត់ត្រាការពារដ៏ល្អបំផុតនៅក្នុងក្របខ័ណ្ឌ Bundesliga ដោយរបូតគ្រាប់បាល់ត្រឹមតែ ២៣ គ្រាប់នៅក្នុងការប្រកួតនៅលីកកំពូលចំនួន ៣០ដងនិងការពារមិនអោយគូប្រកួតរកគ្រាប់បាល់បញ្ចូលទី(Cleansheet) បានរហូតដល់ទៅ ១៥ដង។

៤. Juventus

Juventus ថ្មីៗនេះបានឈ្នះពានរង្វាន់ SerieA លីកជាលើកទី៨ ជាប់ៗគ្នារបស់ពួកគេដែលជាកំណត់ត្រាមួយនៅក្នុងលីកកំពូលទាំង៥ របស់ទ្វីបអឺរ៉ុបនិង គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេជាមួយមានកំណត់ត្រាការពារដ៏ល្អបំផុតនៅក្នុងលីក។ រដូវកាលនេះក្រុមមកពីក្របខណ្ឌ Serie A របូតគ្រាប់បាល់ស៊ុតបញ្ចូលទីត្រឹមតែ ២៣គ្រាប់ក្នុង ៣៣ ប្រកួតហើយមិនអោយដៃគូស៊ុតបញ្ចូលទី(Cleansheet)បានរហូតដល់ទៅ ១៦ដង ទោះបីជាយ៉ាងណាក៏ដោយ Juventus មានខ្សែការពារវ័យរាងជ្រេបន្តិច ដូច្នេះហើយពួកគេនឹងត្រូវស្វែងរកកីឡាករជំនួស Georgio Chiellini និង Leonardo Bonucci ។

៣. Manchester City

Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានបង្ហាញពីភាពខ្លាំងសម្រាប់ការវាយលុករបស់ពួកគេ ខណៈដែលឈ្នះពានរង្វាន់ Premier League រដូវកាល ២០១៧-២០១៨ ពួកគេក៏មានកំណត់ត្រា ការពារដ៏ល្អបំផុតផងដែរ។ មិនមែនជារឿងងាយស្រួលទេក្នុងការស៊ុតបាល់បញ្ចូលទីក្រុម Manchester City ខណៈរដូវកាលនេះក្រុមមេឃខៀវរបូតគ្រាប់បាល់ត្រឹមតែ ២២គ្រាប់ក្នុង ៣៤ ប្រកួតហើយការពារមិនអោយដៃគូ ស៊ុតបាល់បញ្ចូលទី(Cleansheet) បានរហូត ១៧ដង។

២. Atletico Madrid

Atletico Madrid របស់លោក Diego Simeone ត្រូវបានទទួលស្គាល់ថា មានស្ថេរភាព និងភាពជោគជ័យ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីនត្រូវបានកសាងឡើតំបន់ការពារដ៏រឹងមាំរបស់ពួកគេ។រដូវកាលនេះបច្ចុប្បន្ន ពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៅក្នុងលីកកំពូលទាំង៥ របស់ទ្វីបអឺរ៉ុប។ ក្រុមរបស់លោក Simeone របូតគ្រាប់បាល់បញ្ចូលទីបានត្រឹមតែ ២១គ្រាប់ប៉ុណ្ណោះនៅក្នុង ៣៣ ប្រកួតប៉ុន្តែនិងការពារមិនអោយដៃគូស៊ុតបញ្ចូលទី(Cleansheet) ១៩ប្រកួត។ អ្វីដែលគួរកត់សម្គាល់នោះគឺក្រុមមានបញ្ហាកីឡាករខ្សែការពារឆ្នើមបានរងរបួស តែពួកគេបានផ្លាស់ប្តូរតួនាទីគ្នានិងចូលលេងបានត្រឹម ២៣ប្រកួតប៉ុណ្ណោះ។

១.Liverpool

អស់រយៈពេលជាច្រើនឆ្នាំមកហើយហង្សក្រហម Liverpool មានខ្សែការពារដ៏ល្អបំផុតនៅទ្វីបអឺរ៉ុប ប៉ុន្តែអ្វីៗទាំងអស់បានផ្លាស់ប្តូរកាន់តែល្អជាងមុនទៀតនៅពេលពួកគេបានចុះហត្ថលេខាជាមួយ Virgil van Dijk សម្រាប់ថ្លៃកំណត់ត្រាពិភពលោក។ ទោះបីជាមានការរីកចម្រើនយ៉ាងធំធេងក្តីក្រុមហង្សក្រហម Liverpool ក៏នៅតែមានវិសាលភាព រីកចម្រើនសម្រាប់លោក Jurgen Klopp ក្រោយចុះហត្ថលេខានាំយកអ្នកចាំទី Alisson Becker។ រដូវកាលនេះ Liverpool របូតគ្រាប់បាល់បញ្ចូលទី ២០គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៣៥ប្រកួត។​ Alisson បានការពារមិនអោយដៃគូ ស៊ុតបញ្ចូលទី ១៩លើក(Cleansheet) ក្នុង ៣៥ប្រកួតកំលុងវត្តមានរបស់កីឡាករ Van Dijk ដែលជាកីឡាករល្អបំផុតនៅក្នុងលីកនារដូវកាលនេះ។យ៉ាងណាមិញក្នុងចំណោមខ្សែការពារទាំងនោះពួកគេមានឪកាសឡើងមួយជួយគាំទ្រ នៅតំបន់បម្រើ-ប្រយុទ្ធដោយរកបានគ្រាប់បាល់៨គ្រាប់ និង(Assist) បាន ២៦គ្រាប់ផងដែរ។