យោងគេហទំព័រ Libertad Digital និង Es Radio នៅប្រទេសអេស្បាញបានចុះផ្សាយថាៈ គ្រូបង្វឹក Zinedine Zidane មានបំណងចង់លក់ Thibaut Courtois ហើយត្រៀមផ្តល់ទំនុកចិត្តដល់កូនក្រុមចាស់របស់ខ្លួនគឺ Keylor Navas ជាប់ជម្រើស ១១នាក់ដំបូងវិញនៅរដូវកាលក្រោយ។ អ្នកចាត់ការទូទៅសញ្ជាតិបារាំង បានផ្តល់អាទិភាពអោយ Navas ក្លាយជាអ្នកចាំទីជម្រើសដំបូង ចាប់តាំងពីបានវិលត្រឡប់មកដឹកនាំក្រុមវិញនៅ ខែមីនា។

ដូច្នេះអនាគតរបស់ Courtois បានជួបភាពមិនប្រាកដប្រជា និងអាចសម្រេចចិត្តចាកចេញពីកីឡាដ្ឋាន Bernabeu ក្រោយផ្លាស់ពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃ៣៥ លានផោន កាលពីរដូវក្តៅមុន។

កាលពីដើមខែនេះ Zidane បានលើកឡើងថា Courtois អាចត្រូវបានដាក់លក់នៅក្នុងទីផ្សារផ្ទេរនៅរដូវកាលក្រោយហើយក្លឹបនិងមិនមានគម្រោងទិញអ្នកចាំទីបន្ថែមចូលនោះទេ Courtois មិនត្រូវបានចូលប្រកួតជម្រើស ១១នាក់ក្រោយចូលមកដឹកនាំក្រុមប្រកួតលើកដំបូង ជាមួយ Celta Vigo យ៉ាងណាមិញវីរបុរសក្រុមជម្រើសជាតិដែលបានជួយបារាំងលើកពាន World Cup ១៩៩៨រូបនេះ នៅតែជាអ្នកកោតសរសើរដល់កីឡាករ Navas ដែលធ្លាប់បានជួយក្រុមទទួលសមិទ្ធិផលជាផ្លែផ្កាដ៏ត្រជះត្រចង់រយៈពេល៤ឆ្នាំចុងក្រោយនេះ។
” height=”768″ class=”alignnone size-large wp-image-21412″ />
សម្រាប់ Courtois អ្នកចាំទីរបស់បែលហ្ស៊ិករូបនេះបានបង្ហាញខ្លួនចំនួន ៣២លើកនៅក្នុងរដូវកាលនេះ ប៉ុន្តែរបូតគ្រាប់បាល់ស៊ុតបញ្ចូលទីដល់ទៅ ៤២គ្រាប់និងធ្វើបាន(Cleansheet)មិនអោយមានការស៊ុតបញ្ចូលទីរៀងរាល់ការប្រកួត ១០ដងផងដែរ។

ប្រភព៖ Dailymail