ក្រុម Man United គិតត្រឹមសប្តាហ៏ទី៣៥ ឈរនៅលេខរៀងទី៦ និងមានគម្លាតពីក្រុមប្រជែងពានពីរគឺ Man.City រហូត ២៥ពិន្ទុ និង ក្រុមលេខ២ Liverpool ២៤ពិន្ទុ ក្រោយបរាជ័យក្នុងទឹកដីខ្លួនឯងនៅកីឡាដ្ឋាន Old Trafford កាលពីយប់មិញក្នុងលទ្ធផល Man.United 0:២ Man.City។

ទោះបីជានៅរដូវកាលផ្ទេរយកកីឡាករឆ្នើមកពង្រឹងក្រុម និងស្ថិតកាន់តែកៀកនៅពេលខាងមុខក៏ដោយ ក៏អ្នកចាត់ការទូទៅសញ្ជាតិន័រវេលោក Solskjaer បានសារភាពគួរឱ្យភ្ញាក់ផ្អើលថាក្រុមរបស់លោកទំនងជាមិនអាចប្រកួតប្រជែងនៅពេលរដូវកាលថ្មី(២០១៨-២០១៩)បានឡើយ។

គ្រូបង្វឹកមានវ័យបានប្រាប់អោយដឹងថា: ខ្ញុំមិនគិតថាយើងមានភាពរឹងមាំក្នុងការធ្វើដូច្នោះ(ឈ្នះលីក)នោះទេ។ អ្នកមិនអាចរំពឹងថារឿងនឹងមានរឿងអ្វីកើតឡើងក្នុងពេលនោះដូចគ្នាទេ។ មិនមានការផ្លាស់ប្តូរកីឡាករចំនួន ១០នាក់ចេញហើយនាំយកមកជំនួសវិញ ១០នាក់ ចូលភ្លាមៗនោះទេ។

ដំណើរការប្រព្រឹត្តទៅសន្សឹមៗបន្តិចម្តងៗ ប៉ុន្តែច្បាស់ណាស់និងត្រូវការពេលវេលាដើម្បីពង្រឹងនិងស្រារឡើងវិញ។ក្រោយការផ្លាស់ប្តូរអ្វីៗត្រូវតែមានគុណភាពត្រឹមត្រូវបុគ្គលិកលក្ខណៈស្តង់ដារត្រឹមត្រូវ ដើម្បីឱ្យយើងត្រលប់ទៅកន្លែងដែលយើងចង់បានទម្រង់លេងខ្លាំងឡើងវិញ។

យ៉ាងណាមិញលោក Solskjaer បានសារភាពថាគាត់មានអារម្មណ៍ធុញទ្រាន់ពីការមើលក្រុម២ប្រជែងពានគឺ Liverpool និង Man.City ហើយបន្សល់អោយក្រុមរបស់លោកត្រូវប្រកួតប្រជែងត្រឹមតែកៅអី Champions League រដូវកាលក្រោយ។ ជាចុងបញ្ចប់អតីតខ្សែប្រយុទ្ធ Man.United រូបនេះ បន្តថា: យើងចង់ក្លាយជាក្រុមឆ្នើមបំផុតដែលយើងធ្លាប់ធ្វើពីមុន។ ការពិតជារឿងមិនល្អឡើយដែលឃើញមានតែពីរក្រុមកំពូងប្រជែងគ្នាដើម្បីកាន់កាប់កំពូលតារាងដើម្បីលើកពាននោះ។

ប្រភព៖ dailymail