ក្រុម Ajax បានផ្តួល Juventus ដោយការតែតបញ្ចូលទីយកជ័យជំនះ ២:១ ដើម្បីទម្លាក់ម្ចាស់ជើងឯក SerieA ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែបច្ចុប្បន្នក្លិបស្រ្តីជរាកំពុងសម្លឹងមើលបេក្ខភាពគ្រូបង្វឹកផ្សេងទៀតដើម្បីយកមកដឹកនាំក្រុមខណៈ អនាគតរបស់គ្រូបង្វឹក Massimiliano Allegri ស្ថិតនៅក្នុងភាពស្រពេចស្រពិល ក្រោយរងបរាជ័យ។

លោកគ្រូបង្វឹកបច្ចុប្បន្ន Massimiliano Allegri
ទោះបីជាក្រុមយក្សអ៊ីតាលីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A រួចទៅហើយប៉ុន្តែពួកគេនៅតែចឹញ្ចឹមចិត្តរក្សាទុក Cristiano Ronaldo ដើម្បីជួយក្រុមប្រកួតប្រជែងពានរង្វាន់ទ្វីបអឺរ៉ុបនៅរដូវកាលក្រោយបន្តទៀត។ យោង Il Giornale បានចុះផ្សាយថាៈ ក្រុមកំពុងកំណត់គោលដៅលើគ្រូបង្វឹក Man.City លោក Pep Guardiola ជាអ្នកជំនួសតំណែងក្រុមនៅរដូវក្តៅនេះ។

Allegri បានចូលមកដឹកនាំជំនួសអតីតគ្រូបង្វឹកលោក Antonio Conte ក្នុងឆ្នាំ២០១៤ និងបានឈ្នះរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន ៥ដងក្នុងអំឡុងពេលដឹកនាំក្រុមមានមូលដ្ឋាននៅទីក្រុង Turin។ ប៉ុន្តែការមកដល់របស់ Ronaldo នៅរដូវក្តៅមុនបានជំរុញឱ្យលោក Allegri បានដាក់ Paulo Dybala ជាកីឡាករបម្រុង នៅរដូវកាលនេះ​ស្របពេលខ្សែប្រយុទ្ធនិយមប្រើជើងឆ្វេងសញ្ជាតិអាហ្សង់ទីនបានបាត់បង់តំណែងរបស់ខ្លួនក្នុងជម្រើស​ ១១នាក់ដំបូង។

អតីតគ្រូបង្វឹក Juventus លោក Antonio Conte ក្នុងឆ្នាំ២០១៤
យ៉ាងណាមិញប្រសិនលោក Guardiola ផ្លាស់មកដឹកនាំក្រុម Juventus មែននោះពិតជារឿងល្អសម្រាប់ Paulo Dybala ព្រមទាំងការស្វាគមន៏របស់ Ronaldo ដែលនិងធ្វើអោយរូបគេ(Dybala)មានឪកាសចូលលេងជម្រើសដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនោះ។ ជាក់ស្តែងលោក Guardiola ធ្លាប់បានបង្វឹកកីឡាកររួមជាតិរបស់ Dybala អោយមានភាពល្បីល្បាញកន្លងមកមានដូចជាៈ Lionel Messi និង Sergio Aguero ផងដែរ។

ប្រភព៖ Marca