Ole Gunnar Solskjaer បានព្រលយពាក្យថាអ្វីដែលអតីតគ្រូបង្វឹកលោក Jose Mourinho ជួបបញ្ហាប្រឈមនាពេលកន្លងមកជាមួយអាកប្បកិរិយារបស់កីឡាករកូនក្រុមរបស់ខ្លួនគឺជារឿងពិត។

រំលឹកទៅអតីតកាលវិញកំឡុងរជ្ជកាលគ្រូបង្វឹកអន្តរជាតិព័រទុយហ្គាល់ Mourinho វ័យ ៥៤ឆ្នាំរូបនេះ នៅដឹកនាំរូបលោកក៏ក្លាយជាផ្ទាំងស៊ីបដ៏អាក្រក់នៅ Old Trafford បន្ទាប់ពីរូបគាត់បានធ្វើសន្និសិទសារពត៌មាន ជាបន្តបន្ទាប់វាយប្រហារកីឡាករមួយចំនួននៅក្នុងក្លឹបចំពោះកាយវិការមិនសមរម្យ ហើយមានទំនាស់ពាក្យសម្តីបន្តិចបន្តួចផងដែរដូចជាកំលុងពេលជាមួយខ្សែបម្រើ Pogba ជាដើម។

នៅទីបំផុតលោក Mourinho ត្រូវបានក្រុមអស់ជំនឿចិត្ត និងបណ្តេញចេញនៅខែធ្នូ ឆ្នាំ២០១៨ ហើយ លោក Solskjaer បានចូលជំនួសបណ្តោះអាសន្ន។គ្រូបង្វឹកន័រវែសត្រូវបានគេប្រគល់ការងារជាអចិន្រ្តៃយ៍ ប៉ុន្តែអ្វីៗបានចាប់ផ្តើមចុះថមថយទម្រង់លេងយ៉ាងឆាប់រហ័ស ខណៈដែលបិសាចក្រហមត្រូវបានក្រុម Everton ផ្តួលក្រៅទឹកដី៤-០ កាលពីសប្តាហ៍មុន និងបន្តចាញ់ក្លឹបរួមទីក្រុង ២:0 កាលពីយប់មិញផងដែរ។

អ្នកវិភាគនិងព្យាករណីកីឡាព្រមទាំងជាអតីតខ្សែការពារក្រុមបិសាចក្រហម។​ លោក Gary Neville បានបញ្ចេញមតិយល់ឃើញប្រាប់ ទូរទស្សន៍ Sky Sports ថាកីឡាករក្នុងក្រុមកំពុងតែលេងក្នុងលក្ខណៈធ្វើជាលេងពុត ហើយបើទោះបីជាលេងគឺលេងមិនអស់ពីសមត្ថភាពដែរ។ ត្រលប់មកវិញថ្លែងនៅលើ Sky Sports លោក Solskjaer បានបញ្ចេញមតិទាក់ទងបញ្ហានេះផងដែរៈ ពេលខ្លះនៅពេលអ្នកនិយាយទៅកាន់អ្នក សារព័ត៌មាន និងនៅពេលខ្ញុំនិយាយទៅកាន់កីឡាករស្ថានភាពមិនដូចគ្នានោះទេ យើងមិនអាចការពារឥរិយាបថនិងអាកប្បកិរិយារបស់ពួកគេបានគ្រប់ជ្រុងជ្រោយនោះដែរ។

កីឡាកររបស់យើងដឹងពីបញ្ហានេះ ហើយពួកគេមិនការពារវាដោយខ្លួនឯងទេ ទោះបីពួកគេជាកីឡាករមានសមត្ថភាព ដូច្នេះយើងនិងត្រូវប្រើប្រាស់ពេលហើយបន្តបេសកកម្មធ្វើការផ្លាស់ប្តូរឥរិយាបថទាំងនេះ។ ក្នុងនាមជាកីឡាករប្រសិនបើអ្នក មិនមានឆន្ទៈរៀនសូត្រនិងកែប្រែ រឺពេលអ្នកចាកចេញនោះមានន័យថាមានរឿងពីរដែលអ្នកប្រឈមហើយមិនទាន់បានដោះស្រាយ ១.គឺការគេចវេសន និង ២.ត្រូវខិតខំកែប្រែទំលាប់អត្តចរិកនិងហ្វឹកហាត់ ព្រមទាំងព្យាយាមស្វែងយល់ពីចរិកលក្ខណៈមិត្តរួមក្រុម និង ស្តាប់ដំបូន្មានគ្រប់គ្រូបង្វឹកទំាងអស់ដែលពាក់ព័ន្ធ។ដូច្នេះពួកគេនិងមានឪកាសកសាងសមត្ថភាព និង ភាពល្បីល្បាញ ព្រមទាំងសក្តិសមនិងអ្វីដែលទទួលបាន។

ប្រភព៖ Mirror