យោងប្រភពចុះផ្សាយបានអោយដឹងថាៈ សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់ King’s Cup ឆ្នាំ ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា២០១៩ខាងមុខនេះ ។ការប្រកួតព្រឹត្តការណ៏ King’s Cup ប្រចាំឆ្នាំនឹងចាប់ផ្តើមពីថ្ងៃទី ៥ ខែមិថុនាឆ្នាំនេះជាមួយនឹងក្រុម Curacao ,វៀតណាមនិង ឥណ្ឌាដែលនឹងចូលរួមប្រកួតនៅប្រទេសថៃក្នុងព្រឹត្តិការណ៍ប្រកួតចំនួន ៤ដង ដែលនឹងប្រព្រឹត្តទៅនៅឯ Thunder Castle Stadium នាខេត្តនិងទឹកដីក្រុម Buriram ។

ក្រុមជម្រើសជាតិស្លូវ៉ាគីបានឈ្នះការប្រកួតឆ្នាំចាស់ ២០១៨ ខណៈថៃបានបញ្ចប់ក្នុងចំណាត់ថ្នាក់ជើងឯករង។ ប៉ុន្តែពេលនេះក្រុមរហស្សនាមដំរីសង្រ្គាមកំពុងត្រៀមរួចជាស្រេច ដើម្បីប្រកួតហើយជាមួយនិងការដាក់កីឡាករឆ្នើមៗ នៅក្នុងការប្រកួត។យោងគេហទំព័រ ក្រុមហ៊ុន Siam Sport បានឱ្យដឹងថាប្រទេសថៃគ្រោងនឹងកោះហៅកីឡាករបីនាក់របស់ពួកគេដែលកំពុងលេងនៅក្របខណ្ឌលីកកំពូលជប៉ុន J.League ក៏ដូចជាតារាបាល់ទាត់ឆ្នើមម្នាក់ទៀតដែលបច្ចុប្បន្នកំពុងលេងក្នុងក្របខ័ណ្ឌលំដាប់ទី ២ របស់បែលហ្ស៊ិក។

ទាំងបីនាក់នោះមាន១.Chanathip SongkrasinរឺMessi J កំពុងលេងអោយក្រុម Consadole Sapporo ២. Thitipan Puangchanកំពុងលេងអោយក្រុមOita Trinita និង ៣.Theerathon Bunmathan កំពុងលេងអោយក្រុម Yokohama F. Marinos) ពួកគេទំាងបីរូបគឺកំពុងលេងអោយក្លឹបនៅលីកកំពូលជប៉ុនត្រូវបានរំពឹងថានឹងមានវត្តមានចូលរួមក្នុងក្រុមនេះ។

រីឯកីឡាករ Kawin Thamsatchanan ដែលជាអ្នកចាំទីថៃកំពុង លេងអោក្រុម បែលហ្ស៊ិក Oud-Heverlee Leuven ក៏នឹងត្រូវបានកោះហៅឱ្យចូលរួមក្នុងការប្រកួតអន្តរជាតិផងដែរ។

លោក Somyos Pumpanmuang ប្រធាន FAT ត្រូវបានស្រង់សម្តីដោយកាសែត TheThao ២៤៧ ថា: យើងនឹងកោះហៅកីឡាករទាំងអស់ដែលកំពុងលេងក្រៅប្រទេសដើម្បីចូលរួមការប្រកួត។សម្រាប់អ្នកដទៃទៀតខ្ញុំនឹងគ្រាន់តែស្នើសុំក្រុមគ្រូបង្វឹកជ្រើសរើសកីឡាករល្អបំផុតដែលលេងក្នុងក្របខ័ណ្ឌលីកថៃThai Premier League។ ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នាចង់ឈ្នះការប្រកួត នៅក្នុងប្រទេសកំណើត ព្រោះវាជាពានរង្វាន់ដ៏ពិសិដ្ឋនៅក្នុងកីឡាបាល់ទាត់ថៃ។