​​​ យោងប្រភព Mirror បានដកស្រង់ថាៈលោក Mino Raiola ភ្នាក់ងារផ្ទាល់របស់ខ្សែបម្រើ Paul Pogba បានលុបចោលជំនួប កិច្ចសន្យាថ្មីមួយកាលពីសប្តាហ៍មុន។ ស្របពេលកីឡាករផ្សេងទៀតរបស់ក្រុម Manchester United មានការព្រួយបារម្ភ និងយល់ឃើញថាលោក Ole Gunnar Solskjaer មិនមានសមត្ថភាពនិងឥទ្ធិពលគ្រប់គ្រាន់ក្នុងការគ្រប់គ្រង Pogba ឡើយ។

សមាជិកជ័យលាភី World Cup និងបានជាប់ឈ្មោះសម្រាប់អ្នកលេងឆ្នើមទាំង៦រូបនៅក្នុងការបញ្ជីឈ្មោះកីឡាករឆ្នើមប្រចាំឆ្នាំ PFA នៃរដូវកាលនេះ Pogba កាលពីថ្ងៃព្រហស្បតិ៍ត្រូវបានមើលឃើញថាកំពុងធ្វើឱ្យមានរឿងខ្វែងគំនិតគ្នារវាងភ្នាក់ងាររបស់ខ្លួននិងក្រុ មMan.United ស្រេបពេលសាមីខ្លួនទើបតែ បានប្រាប់មិត្តរួមក្រុមថារូបគេមានចេតនាចង់ចាក ចេញ ពីក្រុមកំលុងពេលនៅបន្ទប់ផ្លាស់សំលៀកបំពាក់ក្រោយបរាជ័យចាញ់ក្រុមមានមូលដ្ឋានរួមទីក្រុង Man.City ២:0។

កីឡាករអន្តរជាតិបារាំង Pogba បានសម្តែងនៅការយល់ឃើញថា លោក Solskjaer គឺជាអ្នកចាត់ការដែលមានសមត្ថភាពអាចឱ្យក្រុមវិលត្រលប់ទៅរកភាពល្បីល្បាញនិងឈ្នះពានបានវិញនោះទេ។ ដូច្នេះនៅក្នុងឪកាសដ៏អំណោយផលនេះ សម្រាប់អ្នកចាត់ការទូទៅលោក Zinedine Zidane សង្ឃឹមថាក្រុម Man United និងដាក់តម្លៃសមរម្យ ដើម្បីអោយក្រុមអធិរាជសរបស់ខ្លួនរៀបចំដាក់សំណើរដេញថ្លៃ នៅរដូវក្តៅនេះដើម្បីចុះហត្ថលេខា ផ្ទេរយករូបគេ មកកាន់កីឡាដ្ឋាន Estadio Santigao Bernabeu របស់ក្រុម Real Madrid ។