អតីតកីឡាកររបស់ក្រុមអធិរាជសរ Real Madrid តារាឆ្នើម Cristiano Ronaldo រហ័សនាម (CR70 បាន​ស៊ុត​គ្រាប់​បាល់ទី​៦០០​ ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​កាល​ពី​យប់​មិញ​ក្នុង​ការប្រកួត​ដែលក្លឹប Juventus ស្មើ​គ្នា​១​ទល់​នឹង​១​ជាមួយ​ Inter Milan។​

ក្នុង​ជំនួប​នោះ​បើ​ទោះ​ជា​ Juventus ចាញ់​ ស្មើ​ ឬ​ឈ្នះ​ក៏​មិន​ប៉ះពាល់​ដល់​តារាង​ពិន្ទុ​ដែរ ព្រោះ​ក្រុម​នេះ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ក្របខ័ណ្ឌ​ Serie A រួច​បាត់​ទៅ​ហើយ។​ កីឡាករឆ្នើម Ronaldo ស៊ុត​២៧​​ គ្រាប់​ឲ្យ Juventus, ៥​គ្រាប់​ឲ្យ​ Sporting Lisbon, ១១៨​ឲ្យ United និង​៤៥០​គ្រាប់​ឲ្យ​ Real Madrid។​​

គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​​ កើត​ឡើង​នៅ​ថ្ងៃ​ជាមួយ​គ្នា​ដែលកីឡាករ​ Lionel Messi ស៊ុត​គ្រាប់​ទី​៥៩៨​ឲ្យក្រុមអ្នកមានបុណ្យ FC Barcelona យក​ឈ្នះ​ Levante លើក​ពាន​ La Liga៕ ​