ក្រុម Liverpool ហាក់បានស៊ាំទៅនឹងការបាត់បង់កីឡាករសំខាន់ៗរបស់ខ្លួន ដោយសារតែដណ្តើមពីសំណាក់ក្លិបយក្សរបស់អេស្ប៉ាញ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែ ការលក់តារាឆ្នើម Philippe Coutinho ទៅឲ្យក្លិប Barcelona បានជួយបង្កើតឲ្យមានមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការជួសជុលក្រុមដ៏ជោគជ័យមួយនៅកីឡដ្ឋាន Anfield។

Coutinho ដែលបានជួបភាពត្រដាបត្រដួសក្នុងការបង្ហាញពីទម្រង់លេងឲ្យស្មើនឹងតម្លៃខ្លួនរបស់គេចំនួន១៤២លានផោន (ស្មើនឹង១៨៣លានដុល្លារអាមេរិក) នោះ នឹងត្រូវប៉ះជាមួយនឹងអតីតក្រុមរបស់គេនាកីឡដ្ឋាន Camp Nou នៅថ្ងៃពុធ ស្របពេលក្រុម Liverpool នឹងធ្វើដំណើរទៅកាន់តំបន់ Catalonia សម្រាប់ការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីឈ្នះ១០ប្រកួតជាប់ៗគ្នា។

Liverpool បានទទួលមេរៀនដ៏ជូរចត់ពីការចាកចេញរបស់តារាឆ្នើម of Xabi Alonso និង Javier Mascherano ទៅកាន់ក្លិប Real Madrid និង Barcelona ស្របពេលដែលពួកគេក៏បានបាត់បង់គ្រូបង្វឹក Rafael Benitez ខណៈដែលខ្សែប្រយុទ្ធដ៏ឆ្នើម Luis Suarez ក៏បានចាកចេញីក្លិបហង្សក្រហមមួយនេះ ទៅកាន់ Barca ផងដែរ។

ស្របពេលដែល Barca បានរងនូវការខកចិត្ត ដោយសារតែតារាឆ្នើមរបស់ខ្លួនគឺ Neymarបានចូលរួមជាមួយនឹងក្រុម Paris Saint-Germain កាលពីខែសីហា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំរបស់ក្រុម Liverpool បានរក្សាជំហររបស់ខ្លួន និងបានកំណត់តម្លៃខ្លួនដ៏ខ្ពស់សម្រាប់តារាឆ្នើម Coutinho។ ប៉ុន្តែ ទីបំផុត Coutinho បានបំពេញការផ្ទេរជាក្តីសុបិនរបស់គេ ក្នុងខែមករា ឆ្នាំ២០១៨ ប៉ុន្តែ នៅពេលនោះ លោក Jurgen Klopp បានជួលជុលក្រុមយ៉ាងល្អ ដើម្បីជួយឲ្យ Liverpool ដែលជាម្ចាស់ជើងឯកអឺរ៉ុប៥សម័យកាល ក្លាយជាក្រុមខ្លាំងវិញប្រចាំទ្វីបអឺរ៉ុបដូចសព្វថ្ងៃនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia