Eric Bailly បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Man Utd ក្រោយខកខានចាប់តាំងពីខែកុម្ភៈក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមភ្ញៀវតោខៀវ Chelsea ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺរូបគេត្រូវប្រឈមនឹងអវត្តមានរយៈពេលយូរបន្តទៀត។

ក្លឹបម្ចាស់ជើងឯកលីកកំពូលអង់គ្លេស១៣សម័យ Man Utd បានបញ្ជាក់ថាខ្សែការពារកណ្តាល Eric Bailly របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានដកឈ្មោះចេញពីយុទ្ធនាការប្រកួត AFCON(ពានរង្វាន់ទ្វីបអាហ្រ្វិក តំណាងអោយជម្រើសជាតិកូឌីវ័រដោយសាររងរបួសបញ្ហាសរសៃពួរជង្គង់។

Bailly ត្រូវបានប្តូរចេញ នៅនាទីទី ៧១ ស្របពេល លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្លឹប Man Utd បានបង្ហើបឱ្យដឹងថាកីឡាករវ័យ ២៥ឆ្នាំរូបនេះនឹងមិនបង្ហាញខ្លួនជាថ្មីម្តងទៀតសម្រាប់ការប្រកួតដែលនៅសល់ នៅរដូវកាលនេះហើយបញ្ហារបួសនេះ គឺធ្ងន់ធ្ងរនិងត្រូវចំណាយពេលព្យាបាលរយៈពេលយូរ។

ដូច្នេះ មានន័យថា Bailly មិនអាចចូលរួមការប្រកួតតំណាងអោយ កូឌីវ័រនៅប្រទេសអេហ្ស៊ីបសម្រាប់ព្រឹត្តការណ៏AFCON ដែលនិង ចាប់ផ្តើមនៅ ខែមិថុនាខាងមុខ។ក្រុមកូឌីវ័ររឺអាយវ័រីខូសស្ថិតនៅក្នុងពូលDមានក្រុមម៉ារ៉ុក,អាហ្វ្រិកខាងត្បូង និង ណាមីប៊ី។