ក្រុម Tottenham និងត្រូវជួបប្រកួតគ្នាជាមួយជើងខ្លាំងមកពីហូឡង់ Ajax ក្នុងវគ្គពាក់ពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែល១ក្នុងចំណោមពួកគេនិងត្រូវកក់កៅអីប្រកួតជាមួយ Barcelona ឬ Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ។

អ្វីដែលជារឿងគួរអោយចាប់អារម្មណ៏នោះគឺខ្សែបម្រើកណ្តាលឆ្នើមបច្ចុប្បន្នកំពុងលេងអោយក្លឹប Ajaxកីឡាករ Frenkie de Jong បានព្រមព្រៀងនិងចុះហត្ថលេខារួចរាល់ហើយសម្រាប់ការផ្លាស់ទៅកាន់ទឹកដីCamp Nou របស់ក្រុម Barcelona នារដូវកាលក្រោយ។

លើកឡើងពីបញ្ហានេះមុនជំនួបប្រកួតគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino របស់ក្រុម Spurs បានប្រាប់អោយដឹងថា: ខ្ញុំអាចយល់បានមូលហេតុ Barcelona បានចំណាយ ប្រាក់ជាច្រើនសម្រាប់នាំយក De Jong ។គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់និង ជាអ្នកមានសមត្ថភាពម្នាក់ដែលគ្រប់គ្នាអារម្មណ៍ខ្លាំងបំផុតនៅក្នុងក្រុម Ajax ។

លោក Pochettino បន្តថា: Ajax មានកីឡាករឆ្នើម ៗ ជាច្រើន។ ពិតណាស់ Ajax មិនមែនមានត្រឹមតែ De Jong ម្នាក់ប៉ុណ្ណៅះទេតែមា នកីឡាករដែលមានសមត្ថភាពជាច្រើនទៀតប្រកបដោយគុណភាពនិងទេពកោសល្យនៅទីនោះ ។Tottenhamក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏និងត្រូវបើកទ្វារកីឡាដ្ឋានជួបប្រកួតគ្នាជាមួយAjaxនៅថ្ងៃស្អែកនេះវេលាម៉ោង២ទាបភ្លឺ។