ក្លឹបទួរគី Aytemiz Alanyaspor បានសម្រេចដាក់អាវកីឡាករលេខ៩០អោយចូលនិវត្តន៍ដើម្បីជាការតបស្នងនិងផ្តល់ កិត្តិយសដល់ខ្សែប្រយុទ្ធ Josef Sural របស់សាធារណរដ្ឋឆែកដែលបានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងកាលពីថ្ងៃអាទិត្យបង្កឡើងដោយអ្នកបើកបរបើកក្នុងអការៈងងុយដេក។

កីឡាករ Sural មានវ័យ ២៨ ឆ្នាំត្រូវបានស្លាប់ ខណៈដែលរូបគេ និងមិត្តរួមក្រុម បានវិលត្រឡប់ពីការប្រកួតជាមួយក្រុម Kayserispor វិញជាមួយលទ្ធផលស្មើគ្នា១:១។ ក្លិបនៅលីកកំពូលតួគីបានចេញសេចក្តីប្រកាសជាផ្លូវការណ៏ឡើងថាៈ អាវលេខ ៩០ ត្រូវបានចូលនិវត្តន៍តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាលរបស់យើង។

Sural បានរកគ្រាប់បាល់បានមួយគ្រាប់នៅក្នុងការប្រកួតលីកចំនួន៩លើកកន្លងមក សម្រាប់Alanyaspor ក្រោយចុះហត្ថលេខាផ្ទេរមកនៅខែមករាដើមឆ្នាំ២០១៩នេះ។