ក្រុម Tottenham កំពុងប្រឈមនឹងភាពមន្ទិលសង្ស័យក្នុងដើម្បីរក្សាក្តីសង្ឃឹមឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេក្រោយពីក្រុម Ajax ទទួលបានអត្ថប្រយោជន៍ដ៏សំខាន់នៅក្នុងជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកំលុងការប្រកួតកាលពីម៉ោង២:០០ទាបភ្លឺឈានចូលថ្ងៃទី១ឧសភា២០១៩នេះ។

គ្រាប់បាល់បញ្ចូលទីនៅនាទីទី១៥ របស់កីឡាករ Donny van de Beek មិនអាចធ្វើអោយអ្នកចាំទីអន្តរជាតិ បារាំង Hugo Lloris ជួយសង្គ្រោះបាល់បានទេ ដែលលទ្ធផលជ័យជំនះនេះនាំអោយក្រុមភ្ញៀវរបស់លោក Erik Ten Hag មានប្រៀបសម្រាប់ជំនួបគ្រាប់បាល់ក្រៅទឹកដីមុនការប្រកួតជើងទីពីរនៅទីក្រុងអាំស្ទឺដាំប្រទេសហូឡង់នៅថ្ងៃពុធសប្តាហ៏ក្រោយ ។

ក្រុម Spurs អវត្តមានខ្សែប្រយុទ្ធ Harry Kane ដោយសារបួសរហូតដល់បំណាច់រដូវកាលខណៈខ្សែប្រយុទ្ធអន្តរជាតិកូរ៉ែខាងត្បូង Son Heung-min ត្រូវបានផ្អាកក្រោយរងកាតក្រហមជាលើកទី៣ខណៈដែលក្រុមម្ចាស់ផ្ទះរបស់លោក Pochettino ស្ថិតក្នុងស្ថានភាពមិន អំណោយផលនិងកាន់តែលំបាកក្រោយ ខ្សែការពារ Jan Vertonghen ត្រូវរងរបួសមុខ នៅតង់ទី ១ ក្រោយប៉ះទង្គិចគ្នា ជាមួយយមិត្តរួមក្រុម Tobi Alderweireld និងអ្នកចាំទីក្រុម Ajax កីឡាករ Area Onana។

ក្រោយការវាយសម្រុករបស់ក្រុមភ្ញៀវក្រុមម្ចាស់ផ្ទះក៏បង្កើនឪកាសដើម្បីរកគ្រាប់បាល់គោលបំណងរក្សាទំនុកចិត្តក្នុងការ ប្រកួតជើងទី១ប៉ុន្តែគ្មានប្រសិទ្ធិភាពនោះទេ។ បញ្ចប់ការប្រកួត Tottenham ០:១Ajax។ Ajax បានរក្សាការនាំមុខរបស់ពួកគេក្នុងការលើកទឹក ចិត្តអ្នកគាំទ្រនិងក្រុមទំាងមូលមុនជំនួបជាមួយក្រុម Spurs នៅជើងទី២ដើម្បីកក់កៅអីទៅជួបក្រុម Barcelona ឬ Liverpool នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១ ខែមិថុនា ២០១៩ខាងមុខនេះ។