លោក Ernesto Valverde គ្រូ​បង្វឹក FC Barcelona ​បាន​និយាយ​ថា ជ័យជំនះ​ក្នុង​ទឹកដី Nou Camp នឹង​អាច​ជា​ទុន​ធំ​ក្នុង​ការ​ឈាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ខណៈ​ដែលត្រូវ​ទទួលក្រុមហង្សក្រហម Liverpool នារាត្រី​នេះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្ក្នុងព្រឹត្តិការណ៍នៃពានរង្វាន់ UEFA Champions League​។

Valverde គិត​ថា Liverpool អាច​នឹង​បង្ក​ការ​លំបាក​ឲ្យ​ Barca គ្រប់​ពេល ជាពិសេស​នៅ​ពេល​លេង​នៅ​ទឹកដី​អង់គ្លេស ដូច្នេះ​បើ​ចង់​មាន​សង្ឃឹម​ខ្ពស់​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ត្រូវតែឈ្នះ​ក្នុង​ទឹកដី Nou Camp​។ ហង្សក្រហម មិនដែល​ចាញ់​ឡើយ​ក្នុង​ជំនួប​ ៤​លើក​ចុង​ក្រោយ​នៅ​ទឹកដីក្លឹប អ្នក​មាន​បុណ្យ និង​ជា​ក្រុម​អង់គ្លេស​តែមួយគត់​ធ្លាប់​ឈ្នះ​នៅ Nou Camp ពីរ​ប្រកួត​។ ​

​​អតីត​គ្រូ​បង្វឹក Athletic Bilbao បានបន្ថែមទៀតថា Liverpool មិន​មាន​ក្រុម​ស៊ុត​បញ្ចូល​ទី​ពួកគេ​បាន​ឡើយ ៤ក្នុងចំណោម ៥ប្រកួត​ក្នុង​​ League និង Cup ខណៈ ១០ប្រកួត​ចុងក្រោយ Liverpool ស៊ុត​បញ្ចូល​ទី​គូប្រកួត បានត្រឹមតែ២៩គ្រាប់ប៉ុណ្ណោះ​។

​​តែ Barcelona បាន​ដើរមក​កាន់​វគ្គ​នេះ ​ក្រោយពី​គ្មាន​បារម្ភ​នៅ​ក្នុង​លី​គ​ក្រោយ​ក្លាយ​ជា​ជើងឯក La Liga​ ទៅ​ហើយ ទោះ​មិនទាន់​ចប់​រដូវ​កាល​ក៏ដោយ​។ ​Barcelona កំពុង​ស្ថិត​ក្នុង​ផ្លូវ​រក​ពាន​3 ​ក្នុង​មួយ​រដូវ​កាល ខណៈ​មាន La Liga​ មួយ​ក្នុង​ដៃ​រួចហើយ និង​ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Copa del Rey ទៀត​ជាមួយ Valencia នៅ​ថ្ងៃ​ទី​25 ខែ​ឧសភា​នេះ​៕