ទីបំផុតខ្សែការពារ Antonio Rudiger នឹងត្រូវអវត្តមានសម្រាប់ការប្រកួតដែលនៅសេសសល់នៅក្នុងរដូវកាលនេះ បន្ទាប់ពីការវះកាត់របួសជង្គង់ទទួលបានជោគជ័យ។

កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះត្រូវបានប្តូរចេញក្នុង លទ្ធផលស្មើគ្នា ១-១ រវាងក្រុមភ្ញៀវតោខៀវ Chelsea នឹងម្ចាស់ផ្ទះ Manchester United កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ Rudiger ក៏បានជួបបញ្ហាក្នុងអំឡុងពេលដែលក្រុមតោខៀវ Chelsea បរាជ័យ ២-០ នៅទឹកដី Liverpool នៅដើមខែនេះផងដែរ ។

Rudiger បានចែករំលែករូបភាពមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីធ្វើឱ្យអ្នកគាំទ្ររបស់គាត់មានការជឿជាក់លើស្ថានភាពរបស់ខ្លួន ព្រមទាំង សរសេរនៅលើ Instagram ថា:ខ្ញុំពិតជាអាណិតក្រុមដែលនឹងមិនអាចជួយក្រុមរបស់ខ្ញុំបានទេក្នុ ងអំឡុងពេលប្រកួតចុងក្រោយនៃរដូវកាលនេះ ។ ប៉ុន្តែការវះកាត់ជង្គង់របស់ខ្ញុំបានល្អហើយ មានភាពវិជ្ជមានម្តងទៀត។

Rudiger មានវ័យ២៦ឆ្នាំគឺជាកីឡាករឆ្នើមម្នាក់របស់ក្លឹបនៅរដូវកាលនេះហើយអវត្តមានរបស់គេជាសញ្ញាខកចិត្តមួយ ខណៈក្រុមតោខៀវ Chelsea នៅតែជាក្រុមស្ថិតនៅក្នុងចំណាត់ថ្នាក់ Top ៤ និងកំពុងប្រជែងពានរង្វាន់ក្របខ័ណ្ឌ Europa League ។ បច្ចុប្បន្នក្រុមរបស់លោក Maurizio Sarri ឈរនៅលេខរៀងទី៤ មាន២ពិន្ទុពីលើក្រុមលេខ៥ Arsenal ស្របពេលក្រុមតោខៀវត្រូវធ្វើដំណើរទៅទឹកដី Leicester និង បើកទ្វារកីឡាដ្ឋានទទួលក្រុម Watford ដើម្បីបញ្ចប់រដូវកាល។