អតីតអ្នកចាំទី Iker Casillas របស់ក្លឹបអធិរាជស Real Madrid កំពុងស្ថិតនៅមន្ទីរពេទ្យសង្រ្គោះជីវិត បន្ទាប់ពី ទទួល រងជំងឺគាំងបេះដូងនៅខណៈកំពុងហ្វឹកហាត់ជាមួយនឹងក្លឹប Porto ។អ្នកចាំទីអន្តរជាតិអេស្ប៉ាញមានប្រវត្តិបង្ហាញខ្លួន អោយជម្រើស ជាតិ១៦៨ ប្រកួតដែលនិងឈានចូលវ័យ៣៨ ឆ្នាំនៅចុងខែនេះបានចុះកិច្ចសន្យាថ្មីជាមួយក្លឹបព័រទុយហ្គាល់ កាលពីខែមីនា។

Casillas បានលេងអោយក្លឹប Porto ចាប់តាំងពីឆ្នាំ ២០១៥ ក្រោយបានចំណាយពេលជាច្រើនក្នុង អាជីពរបស់គាត់រហូតដល់ចំនុចនេះជាមួយនឹងក្លិប Real Madrid ហើយបានធ្វើឱ្យ មានការចាប់អារម្មណ៍ខ្លាំង នៅរដូវ កាលនេះ ខណៈក្រុមមានបំណងរក្សាតំណែងជើងឯករបស់ខ្លួននៅលីកកំពូលព័រទុយហ្គាល់ Premierira Liga ។

បច្ចុប្បន្នក្រុម Porto កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី ២ នៅក្នុងតារាងដែលមានពីរពិន្ទុនៅពីក្រោយក្រុម Benfica ជាមួយនឹងការប្រកួតនៅសល់ចំនួន ៣ ប្រកួតនិងការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយជាមួយក្រុម Sporting Lisbon ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ២៥ ខែឧសភា។ Porto បានធ្លាក់ចេញ ពីក្របខ័ណ្ឌ Champions League ៦-១ ក្រោមស្នាដៃក្រុម Liverpool នៅវគ្គ៨ក្រុមចុងក្រោយ កាលពីខែមុន។

ទោះជាយ៉ាងណាកីឡាករដែលធ្លាប់ជួយ Real Madrid ឈ្នះពានរង្វាន់ Champions League បីដងខណៈពេល នៅកីឡាដ្ឋាន Bernabeu បានក្លាយជាអ្នកចាំទីដែលសង្គ្រោះបាល់ពិន័យបានច្រើនបំផុត នៅក្នុងការប្រកួតប្រជែង ពាន រង្វាន់កំពូលទ្វីបអឺរ៉ុបនៅពេលដែលគាត់រារាំងគ្រាប់បាល់របស់ Lokomotiv Moscow ពីសំណាក់កីឡាករ Manuel Fernandes អោយក្រុមPorto ក្នុងអំឡុងពេលជំនួបជម្រុះក្នុងពូល (Group Stage) ។