​​ Dele Alli ត្រូវបានគេរិះគន់ទម្រង់លេងរបស់ខ្លួនកំឡុងពេលក្រុមម្ចាស់ផ្ទះ Spurs បានចាញ់ការប្រកួតជើងទីមួយនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយក្រុមភ្ញៀវ Ajax។

ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះ មានសមត្ថភាពនិងទេពកោសល្យ ដើម្បីក្លាយជាកីឡាករល្អបំផុតម្នាក់ក្នុងចំណោមកីឡាករ Tottenham ដទៃ ទៀតប៉ុន្តែអតីតខ្សែបម្រើ Tottenham លោក Gus Poyet បានសម្តែង ការព្រួយបារម្ភចំពោះខ្សែបម្រើរូបនេះថា បាន ផ្តោតអារម្មណ៏លើជីវិតនៅខាងក្រៅទីលានបាល់ទាត់ជាជាងកាតផ្តោតលើទម្រង់លេងនៅលើទីលាន។

លោក Poyet បានប្រាប់ទៅដៃគូសន្ទនាគឺ Alan Brazil និង David Seaman ក្នុងព្រឹត្តការណ៏ Wednesday Sports Breakfast ថាៈ យើងពិតជាសង្ឃឹមលើគាត់ច្រើន ទោះបីជាយ៉ាងនេះក្តីខ្ញុំជាអ្នកចេញមុខរិះគន់គាត់ម្នាក់។ពីមុនយើងគ្មានការឧបត្ថម្ភគាំទ្រពីសំណាក់ម៉ាកសំលៀកបំពាក់ល្បីៗនិងវត្តុប្រើប្រាស់ផ្សេងៗ តែមកដល់ពេលនេះក្រុមហាក់ធ្លាក់និង ជួបលទ្ធផលមិនល្អដែលអាចអោយពួកគេដកខ្លួនថយ។

ដោយត្រូវលេងប្រឈមដោយគ្មានខ្សែប្រយុទ្ធឆ្នើម២រូបត្រូវអវត្តមានគឺ Harry Kane បានរងរបួសហើយ Heung-Min Son បានផ្អាកដូច្នេះការរំពឹងទុកជាច្រើនបានសំដៅទៅលើ កីឡាករ Alli ប្រឆាំងនឹងក្រុមយក្សហុល្លង់។ប៉ុន្តែខ្សែបម្រើរូបនេះមិនបានសម្តែងការ ខិតខំប្រឹងប្រែងដើម្បីបញ្ចេញទម្រង់លេងអោយមានឥទ្ធិពលអ្វីបន្តិចឡើយខណៈដែលក្រុម Spur មាន ឪកាស គ្រប់គ្រងបាល់និងបានស៊ុតចេញពីជើងបានត្រឹម តែ ១ គ្រាប់ប៉ុណ្ណោះនៅនាទី ៩០ ។

លោក Alli កីទទួល រង ការ រិះគន់វាយប្រហារពីសំណាក់លោក Ruud Gullit ជាអ្នកវិភាគកីឡាករបស់ BT Sport ថា:ព្រះជាម្ចាស់ បច្ចេកទេស លេង បាល់របស់គាត់ពេលនោះអីក៏អន់ម្លេះ ។