ក្រុម​ភ្ញៀវបីសាចក្រហម Manchester United ត្រូវបានបាត់បង់​ឱកាស​ក្នុងការប្រជែង​ដណ្ដើម​យកកៅអី​ក្រុម​កំពូល​ទាំង​៤​ទៅ​ហើយ បន្ទាប់​ពី​ប្រកួត​សប្ដាហ៍​ទី​៣៧​ នៅក្នុងក្របខណ្ឌ័ Premier League ដោយលទ្ធផលស្មើ​គ្នា​ជាមួយនឹងក្រុមបាតតារាងម្ចាស់ផ្ទះ Huddersfield ១-១ កាល​ពី​យប់​មិញ។

Manchester United ជា​អ្នករកបានគ្រាប់បាល់​នាំ​មុខ​​មុន​ដោយ​កីឡាករ​ពាក់អាវលេខ៣៩ Scott McTominay នៅនាទី​ទី​៨ ប៉ុន្តែ​នាទី​៦០​វគ្គ​ទី​ពីរ​ក្រុម​ម្ចាស់​ផ្ទះ ​តាម​ស្មើ​បាន​វិញដោយ Isaac Mbenza​ ពាក់ស្លាកលេខ១៨។ ត្បិត​តែ​​បិសាច​ក្រហម​មាន​សាច់​បាល់​បាន​ច្រើន​ជាង​មែ​ប៉ុន្តែ​​ ពួក​គេ​មិន​អាច​ធ្វើ​អ្វី​បន្ត​លើ​ Huddersfield បាន​ឡើង បញ្ចប់​ការ​ប្រកួត ១-១។

បន្ទាប់ពីបញ្ចប់ការប្រកួត ១​ពិន្ទុ​សម្រាប់ក្រុម Man Utd មិនមែន​ជា​រឿង​ល្អ​ទេ​ ព្រោះ​ពួក​គេ​បាត់បង់​ឱកាស​ប្រជែង Top4 ជាមួយកាំភ្លើងធំ Arsenal លេខ៥និង Spurs លេខ៤ទៅ​ហើយ សល់​តែ​ឱកាស​ទៅ​លេង​ជម្រុះ​នៅ Europa League រដូវ​កាល​ក្រោយ ដោយ​បច្ចុប្បន្នឈរ​លេខ៦។ ចំណែក Huddersfield ត្រូវ​លា​ទៅ​ក្របខ័ណ្ឌ Championship៕