Barcelona បានចេញ សេចក្តីថ្លែងការណ៍ជាផ្លូវការណ៏បញ្ជាក់ថាកីឡាករ Ousmane Dembele បានរងរបួសសរសៃពួរ ក្នុងកំឡុងការប្រកួតតង់ទី ២ នៃលទ្ធផលការបរាជ័យ ចាញ់ក្រុមម្ចាស់ផ្ទះ Celta Vigo ក្នុងលទ្ធផល ២-០ ។

ប្រសិនបើវាធ្ងន់ធ្ងរក្រោយលទ្ធផលធ្វើតេស្តគាត់នឹងត្រូវឈប់សម្រាកសម្រាប់ការប្រកួតទាំងអស់ដែលនៅសល់នៃរដូវកាលនេះរួមទំាងការប្រកួតដ៏សំខាន់គឺ Copa del Rey និង Champions League ។

វាគឺជាការរងរបួសដដែលលើកទី៣ (Harm String) របស់ខ្សែប្រយុទ្ធស្លាបអន្តរជាតិបារាំងនៅរដូវកាលនេះ និង ជាប្រធានបទដែលត្រូវលើកយកមកនិយាយចាប់តាំងពី គាត់បានចុះហត្ថលេខាផ្ទេរពីក្រុម Dormund មកចូលរួមជាមួយ Barcelona នៅរដូវក្តៅឆ្នាំ២០១៧ជាមួយនិងតម្លៃខ្លួនប្រមាណ១៤៧លានយូរ៉ូដើម្បី ជំនួសការចាកចេញរបស់Neymarទៅកាន់ក្លឹបPSG ។

Dembele រកបានគ្រាប់បាល់បញ្ចូលទី១៥គ្រាប់ហើយសម្រាប់ក្រុមអ្នកមានបុណ្យBarcelona និងរួមចំណែកជួយក្រុម ឈ្នះពានក្របខណ្ឌLa Liga (២០១៨-២០១៩)នេះ។
ជាថ្មីម្តងទៀត! Oumane Demble រងរបួសសរសៃពួរជាលើកទី៣ក្រោយផ្ទេរមក Barcelona
អត្ថបទទាក់ទង
