លោកគ្រូបង្វឹក Jose Mourinho ត្រូវបានគេរាយការណ៍ថា: នឹងមានការផ្តល់ជូនសំណើរទៅដឹកនាំក្រុមពីសំណាក់ក្លឹប Celtic ដើម្បីក្លាយជាអ្នកចាត់ការអចិន្ត្រៃយ៍ក្រោយរបស់ពួកគេ។

ក្លិបយក្សស្កុតឡេនបានឈ្នះពានរង្វាន់លីកកំពូលជាលីកទី ៨ ជាប់ៗគ្នារបស់ពួកគេនៅចុងសប្តាហ៍នេះប៉ុន្តែក្រុមបានស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការទូទៅបណ្តោះអាសន្ន តាំងពីខែកុម្ភៈ ២០១៩ បន្ទាប់ពីលោក Brendan Rodgers បានចាកចេញដើម្បីទទួលបានការងារនៅ Leicester City ស្របពេលលោក Neil Lennon បានចូលមកដឹកនាំក្រុមបណ្តោះអាសន្នមកដល់ពេលនេះ។

លោក Gianluca Di Marzio ជាភ្នាក់ងារកាសែត Sky Sports បានរាយការណ៍ថាក្លឹប Celtic បានផ្តល់ជូនលោក Mourinho ។បន្ទាប់ពីបុរសសញ្ជាតិព័រទុយហ្គាល់មានរហស្សនាម(Special One) ត្រូវបានគេបញ្ឈប់ពីការងារចេញពីក្លឹប Manchester United កាលពីខែធ្នូ។ ក្រុម Celtic នឹងផ្តល់នូវឱកាសល្អមួយ សម្រាប់គ្រូបង្វឹកមានវ័យ ៥៦ឆ្នាំ ឆ្នាំរូបនេះហើយការផ្តល់ជូននេះត្រូវបានអោយដឹងថាតាមរយៈ ភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes ។

លោក Mourinho ត្រូវបានមើលឃើញថាចង់ឆក់យកឪកាសទៅដឹកនាំ Paris Saint-Germain បន្ទាប់ពីការបរាជ័យរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ។ប្រសិនបើ Thomas Tuchel មិនត្រូវបានគេបញ្ចប់តួនាទីហើយគ្មានបេក្ខភាពគ្រូបង្វឹកផ្សេងទៀតមកដឹកនាំនោះទេ ក្លឹបមានមូលដ្ឋាននៅទីក្រុង Glasgow អាចក្លាយជាគោលដៅបន្ទាប់របស់គាត់ទៅដឹកនាំហើយ។
ក្លឹប Celtic ផ្តល់សំណើរដល់លោក Jose Mourinho មកដឹកនាំនៅរដូវកាលថ្មី
អត្ថបទទាក់ទង
