ក្រុមហូឡង់ Ajax Amsterdam បន្តហ្វឹកហាត់ត្រៀមខ្លួនយ៉ាងល្អ មុនការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ជួប Spurs រាត្រីនេះ។ ក្រុមរបស់លោក Erik ten Hag កំពុងកាន់ 1គ្រាប់ចំណេញ ដែលបានមកពីគ្រាប់បញ្ចូលទីរបស់ Donny van de Beek នៅទឹកដីអង់គ្លេស។

Ajax នៅតែបន្តមានទំនុកចិត្តក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីទំលាក់ជើងឯក 3សម័យជាប់គ្នា Real Madrid និងទំលាក់ជើងឯកអ៊ីតាលី Juventus។ Ajax មកកាន់ទីនេះជាមួយទំនុកចិត្តផងដែរ បន្ទាប់ពីទើបតែលើកពាន KNVB Cup កាលពីថ្ងៃអាទិត្យ ហើយកំពុងនាំមុខ PSV នៅក្របខណ្ឌលីគកំពូលហូឡង់ ខណៈនៅសល់ ២ប្រកួតទៀតចប់រដូវកាល។

Tottenham Hotspur កំពុងព្យាយាមក្លាយជាក្លិបទី២ ប៉ុណ្ណោះដែលចាញ់ជើងទី២ ក្នុងផ្ទះ ហើយត្រលប់មកឈ្នះនៅក្រៅផ្ទះវិញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមដំបូងដែលធ្វើបានបែបនេះគឺ Ajax នេះឯងកាលពីរដូវកាល ១៩៩៥-៩៦ ដែលចាញ់ Panathinaikos ជើងទី២ ក្នុងទឹកដីខ្លួនឯងហើយ ត្រលប់ទៅយកឈ្នះនៅទឹកដីក្រិកវិញ៕

ក្រុមហូឡង់ Ajax Amsterdam នៅតែមានទំនុកចិត្តទំលាក់ Spurs ឡើងជួប Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ
អត្ថបទទាក់ទង
