លោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់បាននិយាយថាកីឡាករ Cristiano Ronaldo នឹងចូលលេងឱ្យក្រុមជម្រើសជាតិ នៅជុំផ្តាច់ព្រ័ត្រ Nation League នៅខែមិថុនា ២០១៩ ខាងមុខនេះ។ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះបានខកខានការប្រកួតអន្តរជាតិចំនួន ៦លើករួចមកហើយ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក World Cup ២០១៨ រួមទាំងយុទ្ធនាការជំរុះ Nation League មុនពេលវិលត្រឡប់មកបង្ហាញខ្លួនសម្រាប់វគ្គជម្រុះ Euro ឆ្នាំ២០២០។

ព័រទុយហ្គាល់និងត្រូវប្រកួតជាមួយឈីលីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេនៅថ្ងៃទី៥ ខែមិថុនា ហើយអ្នកឈ្នះបន្ទាប់ និងត្រូវប្រកួតជាមួយនឹងអង់គ្លេសឬហូល្លង់។ លោក Santos នឹងបញ្ចេញឈ្មោះកីឡាកររបស់ខ្លួនជាផ្លូវការណ៏សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៣ ខែឧសភា ២០១៩ ខណៈដែលលោកបានប្រាប់អោយដឹងថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលរកបាន ៨៥គ្រាប់អោយព័រទុយហ្គាល់នឹងត្រូវបានដាក់ឈ្មោះផងដែរ។

ថ្លែងប្រាប់ Portugal Sport TV លោក Santos ដែលបានដឹកនាំព័រទុយហ្គាល់ឈ្នះពាន Euro ២០១៦ នៅបារំាងបានបន្ថែមថា: ការអវត្តមានរបស់គាត់នៅក្នុងវគ្គជម្រុះនាពេលកន្លងមកបានបង្ហាញយ៉ាងច្បាស់ ជាការសំរេចចិត្តត្រឹមត្រូវហើយអាចយល់បាន យើងយល់ថាវិធីល្អបំផុតគាត់នឹងមិនបង្ហាញខ្លួនជាមួយពួកយើងតែពេល នេះអ្វីៗនិងប្រសើរឡើងវិញហើយ។គាត់តែងកោតសរសើរក្រុមជម្រើសជាតិ ដូច្នេះដល់ពេលដែលគាត់វិលមកជួយ ក្រុមវិញហើយ។ វគ្គផ្តាច់ព្រ័ត្រគឺត្រូវធ្វើឡើងនៅថ្ងៃទី ៩ ខែមិថុនាឆ្នាំ២០១៩នៅទីក្រុងព័រតូប្រទេសព័រទុយហ្គាល់។

ប្រភព៖ BBC
លោក Fernando Santos ថា Cristiano Ronaldo និងបង្ហាញខ្លួនវគ្គ Nation League ផ្តាច់ព្រ័ត្រ
អត្ថបទទាក់ទង
