ក្រុម Arsenal នឹងត្រូវប៉ះជាមួយនឹងក្រុម Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ ក្រោយពីការស៊ុតបាល់បញ្ចូលទី៣គ្រាប់របស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម Valencia ក្នុងការបង្កើតការវាយបកដ៏មិននឹកស្មានដល់មួយផ្សេងទៀតក្នុងក្របខ័ណ្ឌអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍។

ក្រោយពិដេញតាមពីក្រោយ ៣-១ ពីការប្រកួតជើងទី១ ក្រុម Valencia បានចាប់ផ្តើមយ៉ាងល្អនាកីឡដ្ឋាន Mestalla នៅពេលដែលកីឡាករ Kevin Gameiro បានស៊ុតបាល់បញ្ចូលទី១គ្រាប់ ប៉ុន្តែ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Aubameyang និង Alexandre Lacazette បានបង្ខំឲ្យក្រុមម្ចាស់ផ្ទះត្រូវតែរកឲ្យបាន៤គ្រាប់ ក្នុងរយៈពេល៤០នាទី។

Gameiro បានស៊ុតបាល់បញ្ចូលទីម្តងទៀត ដើម្បីបង្កើតឲ្យមានក្តីសង្ឃឹមផ្សេងៗនៃការបំពេញការវាយបកវិញដូចក្រុម Liverpool និង Tottenham នៅសប្តាហ៍នេះ នៅមុនពេល Aubameyang រកបានគ្រាប់បាល់ទី២របស់គេ ហើយបន្ទាប់មក បានបំពេញការរកគ្រាប់បាល់ទី៣របស់គេ ដើម្បីជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-២ និងឈ្នះទាំង២ជើង ក្នុងលទ្ធផល ៧-៣។

ជ័យជម្នះនេះ មានន័យថា នឹងមានការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ដូចគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង Baku នាថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ ហើយវាលើកទី១ហើយក្នុងប្រវត្តិសាស្ត្រ ដែលក្រុមអង់គ្លេសចំនួន៤ក្រុម ត្រូវជួបគ្នាទាំងក្នុងក្របខ័ណ្ឌ Champions League និង Europa League វគ្គផ្តាច់ព្រ័ត្រ ក្រោយពីក្រុម Liverpool និង Spurs ក៏នឹងត្រូវជួបគ្នាក្នុងទីក្រុងម៉ាឌ្រីដ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់មកទៀតផងដែរ។

ជ័យជម្នះនេះ ក៏រក្សាក្តីសង្ឃឹមរបស់ក្រុម Chelsea ក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយផងដែរ ហើយនេះគឺជាឱកាសដ៏ច្បាស់លាស់របស់ពួកគេ ខណៈដែលពួកគេកំពុងតែដេញតាមពីក្រោយក្រុម Spurs ដល់ទៅ៣ពិន្ទុ និងគ្រាប់បាល់ស៊ុតបញ្ចូលទី៨គ្រាប់ នៅលើតារាងក្របខ័ណ្ឌ Premier League៕
ប្រភពព័ត៌មាន៖ Channel News Asia
Aubameyang រកបាន៣គ្រាប់ ដើម្បីជួយឲ្យ Arsenal ទៅជួប Chelsea ក្នុង Europa
អត្ថបទទាក់ទង
