ក្រុម FC Barcelona កំពុងសម្លឹងមើលអ្នកចាត់ការថ្មី ដើម្បីជំនួសតំណែងលោក Valverde ហើយ ក្រោយពីបរាជ័យធ្ងន់ក និយាយមិនចេញ ក្រោមថ្វីជើង Liverpool។

២ឆ្នាំជាប់គ្នា លោក Valverde បានដឹកនាំក្រុម Barcelona ធ្វើបានល្អនៅជើងទី១ ប៉ុន្តែបរាជ័យធ្ងន់កវិញនៅជើងទី២ ក្នុងពានរង្វាន់ UEFA Champions League។

កត្ដានេះហើយ បានធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ ដោយសូម្បីកីឡាករក្នុងក្រុមផ្ទាល់ក៏អាក់អន់ចិត្តផងដែរ សម្រាប់ទម្រង់លេងនេះ។ ជាក់ស្ដែង ក្រោយពីចាញ់ Liverpool ៤-០ ក្រៅដីនោះមក តំណែងរបស់លោក Valverde កំពុងរង្គោះរង្គើហើយ។

ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថាក្រុម Barcelona កំពុងសម្លឹងមើលអ្នកចាត់ការថ្មីហើយ។ ក្នុងនោះមានលោក Erik ten Hag អ្នកចាត់ការក្រុម Ajax លោក Laurent Blanc អតីតអ្នកចាត់ការ PSG និងលោក Quique Setién អ្នកចាត់ការក្រុម Real Betis ៕

បន្ទាប់ពីចាញ់ Liverpool ក្រុម Barcelona បង្ហើបឈ្មោះអ្នកចាត់ការ៣នាក់ ជំនួសលោក Valverde ហើយ
អត្ថបទទាក់ទង
