ក្រុម Real Madrid និង Chelsea បានព្រមព្រៀងគ្នា ទៅលើការទិញលក់ Eden Hazard ហើយ ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ ខណៈដែលការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅចុងខែនេះ។`
Hazard ចង់ទៅលេងឱ្យ Real Madrid យូរមកហើយ ប៉ុន្តែ Chelsea ចេះតែឃាត់និងរកគ្រប់វិធីសាស្ត្រដើម្បីទប់រូបគេឱ្យជាប់។ ចុងក្រោយនេះ ក្រោយពីសាមីខ្លួនផ្ទាល់មិនព្រមបន្ដកុងត្រាជាមួយទៀត ទើបក្រុម Chelsea អស់វិធី មានតែលក់កីឡាករបែលហ្សិករូបនេះចេញតែម្ដង ព្រោះបើបន្ដទុកទៀត មានតែឱ្យរូបគេចាកចេញទៅទទេ មិនបានលុយអ្វីសោះឡើយ។
បើតាមការបញ្ជាក់នៅថ្ងៃនេះ ក្រុម Real Madrid និង Chelsea បានព្រមព្រៀងគ្នាហើយក្នុងតម្លៃ១០០លានអឺរ៉ូ។ Hazard នឹងត្រូវលេងប្រកួតចុងក្រោយឱ្យ Chelsea ទល់ក្រុម Arsenal នាពានរង្វាន់ Europa League វគ្គផ្ដាច់ព្រ័ត្រ។ ក្រោយពីចប់ការប្រកួតនេះភ្លាម ក្រុម Real Madrid នឹងប្រកាសជាផ្លូវការតែម្ដង៕
Real Madrid ទិញបាន Eden Hazard ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ
អត្ថបទទាក់ទង