អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao នឹងប៉ះកីឡាករ Keith Thurman នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមការការបង្ហោះរបស់ Pacman ផ្ទាល់។កីឡាករវ័យ៤០ឆ្នាំរបស់ហ្វីលីពីន នៅតែធ្វើបានល្អដដែល បើទោះជាអាយុច្រើនហើយក្ដី។ រឿង Pacman ប៉ះជាមួយកីឡាករអាមេរិកខាងលើនេះ នៅមិនទាន់មានការប្រកាសផ្លូវការពីស្ថាប័នណាឡើយ ប៉ុន្តែសាមីខ្លួនជាអ្នកបញ្ចេញដោយខ្លួនឯង។
សម្រាប់ អ្នកប្រដាល់ល្បីឈ្មោះនៅអាស៊ីខាងលើ ប្រិយមិត្តប្រហែលស្គាល់ច្បាស់ពីទឹកចិត្តប្រយុទ្ធរបស់គេហើយ។ ខណៈដែលកីឡាករ Keith Thurman វិញ ជាអ្នកប្រដាល់អាមេរិក ដែលមិនទាន់ស្គាល់បរាជ័យឡើយ។ ការប្រកួត២៩ប្រកួតកន្លងមក រូបគេឈ្នះដោយផ្ដួលដៃគូប្រកួត២២លើក៕
Credit: Sabay
Pacquiao នឹងប៉ះកីឡាករមិនដែលចាញ់ Keith Thurman របស់អាមេរិកនាខែកក្កដានេះ
អត្ថបទទាក់ទង