ប្រធានក្លឹប Chelsea មហាសេដ្ឋី Roman Abramovich បានត្រៀមខ្លួនរួចជាស្រេចក្នុងការបណ្តេញលោក Sarri ចេញពីតំណែង ប្រសិនជាមិនអាចជួយក្រុមដណ្តើមតំណែងជើងឯក Europa League ជាមួយក្រុម Arsenal នៅទីក្រុងបាគូនាថ្ងៃទី២៩ ខែឧសភា ២០១៩ នេះបានទេ។ បន្ទាប់ពីចាប់ផ្តើមររដូវកាលមិនបានល្អស្ថិតក្រោមការគ្រប់គ្រងរបស់លោក Sarri។

Maurizio Sarri

អ្នកគាំទ្រ Chelsea បានរិះគន់ម្តងហើយម្តងទៀតជាមួយទម្រង់លេង និងរបៀបលេងរបស់អតីតគ្រូបង្វឹក Napoli សញ្ជាតិអ៊ីតាលីរូបនេះ។ យោង គេហទំព័រ Telegraph បានអះអាងថា:តួនាទីរបស់លោក Sarri កំពុងប្រឈមនិងហានិភ័យ រហូតដល់ចុងខែនេះហើយ។ ប៉ុន្តែយ៉ាងណាមិញការសម្រេចចិត្តមួយនេះអាចនិងប្រែប្រួលឡើងវិញរហូតដល់បញ្ចប់នៅវគ្គផ្តាច់ព្រ័ត្រខណៈដែល លោក Roman Abramovich កំពុងរង់ចាំមើលថាតើ Sarri អាចបញ្ចប់រដូវកាលជាមួយនឹងពានរង្វាន់ដើម្បីវាយបកទៅគូប្រជែងក្នុងស្រុករបស់ខ្លួនរឺយ៉ាងណា។

Roman Abramovich

ក្រុមតោខៀវ Chelsea កំពុងអំពាវនាវលើកលែងការហាមឃាត់ការផ្ទេរកីឡាករពីរនាក់របស់ពួកគេប៉ុន្តែត្រូវបានបរាជ័យដោយ FIFA។ ក្រុមតោខៀវត្រូវបានគេរំពឹងថានឹងបន្តការបណ្តឹងឧទ្ធរណ៍របស់ពួកគេតាមរយៈតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា។ ប្រសិនបើការហាមឃាត់មិនត្រូវបានបង្កក់ដោយ CAS ទេនោះក្រុមតោខៀវ Chelsea ទំនងជាមិនបញ្ចប់តំណែង លោក Sarri ព្រោះពួកគេមិនទាន់ស្វែងរកអ្នកគ្រប់គ្រងថ្មីនៅក្នុងទីផ្សារផ្ទេរបាននៅឡើយទេ។

Sarri ត្រូវបានប្រឈម និងការបណ្តេញចេញពីរដងក្នុងរដូវកាលនេះ ប៉ុន្តែក្រោយពីជួយក្រុមបញ្ចប់យុទ្ធនាការរដូវកាល ២០១៨-២០១៩ ក្រុមកំពូលទាំង៤(Top៤)ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ដើម្បីមានកៅអីទៅលេងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។ អ្នកទទួលខុសត្រូវក្លឹបតោខៀវ Chelsea នៅរដូវក្តៅរូបនេះក៏នឹងត្រូវប្រឈមមុខនឹងបញ្ហាលំបាកមួយផ្សេងទៀតខណៈ Eden Hazard នឹងចាកចេញពីក្លឹប។

Hazard ត្រូវបានពត៌មានចុះផ្សាយថាព្រមព្រៀងផ្ទេរទៅ Estadio Santiago Bernabeu នៅពេលបញ្ចប់ការប្រកួតពានរង្វាន់ Europa League ខណៈក្រុម Chelsea ត្រៀមប្រកាសជាផ្លូវការណ៏នៃការផ្ទេរយកខ្សែបម្រើស្លាប Christian Pulisic ពីក្រុម Borussia Dortmund ក្រោយព្រមព្រៀងគ្នាក្នុងខែមករាកន្លងមកនេះវិញនោះ។

Christian Pulisic