លោក Jose Mourinho អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Man Utd ជឿជាក់ថាពាក្យរិះគន់ របស់គាត់ទាក់ទងនឹងក្លឹបនេះត្រូវបាន បង្ហាញថាបញ្ហាដែលគាត់បានគូសបញ្ជាក់នៅតែស្ថិតនៅក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Mourinho រូបនេះបានជួបរឿងខកចិត្តកាលពីខែធ្នូ ២០១៨ បានផ្តល់បទសម្ភាសន៏ដល់កាសែតបារាំង L’equipe អំពីលទ្ធផលធ្លាក់ចុះគួរកត់សម្គាល់នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលក្រុមបានរងបរាជ័យចាញ់ ៨លើកក្នុងចំណោម ១២ប្រកួតចុងក្រោយ។

លោក Mourinho ធ្លាប់ និយាយពីការលំបាកដែលលោកបានជួបនៅរដូវកាលទី៣ របស់លោកនៅទឹកដី Old Trafford ជាមួយនិងការធ្លាក់ទម្រង់លេងពីសំណាក់កីឡាករជាច្រើន។ក្នុងបទសម្ភាសន៏ដដែលជាមួយសារពត៌មានបារាំង L’Equipe ថា: ក្រុម Man United ស្ថិតនៅក្នុងស្ថានភាពដូចគ្នាដូចនៅពេលដែលរូបគាត់ចាកចេញជាមួយនឹងបញ្ហាដែលមិនត្រឹមតែសម្រាប់កីឡាករ ប៉ុណ្ណោះទេ។

ខ្ញុំបាននិយាយកាលពី ៩ ឬ ១០ ខែមុនថាបន្ទាប់ពីបានឈ្នះពានរង្វាន់ចំនួនប្រាំបីហើយការបញ្ចប់នៅលេខរៀងទី២ ជាមួយនឹង Man United អាចជាសមិទ្ធផលអស្ចារ្យបំផុតរបស់ខ្ញុំ។ ឥឡូវនេះបងប្អូននិងអ្នកគ្រប់គ្នាយល់អ្វីដែលខ្ញុំចង់និយាយហើយពេលវេលាកន្លងមក ដែលខ្ញុំចាកចេញក៏អាចពន្យល់ដែរ។ ខ្ញុំមិនមែនតែងតែធ្វើការវិភាគជាសាធារណៈលើក្រុម Manchester United ឡើយ។

ឆ្ហើយតបសំនួររវាងកូនក្រុម Paul Pogba និងរូបលោក Mourinho ដែលជាបញ្ហាដើមចមធ្វើអោយទម្រង់លេងក្លឹបធ្លាក់ចុះនោះ? លោក Mourinho បានបន្ថែមថា: បញ្ហានៅទីនោះ។ អ្នកអាចស្រម៉ៃមើលឃើញថាបញ្ហាសំខាន់គឺកីឡាករទាំងអស់ក្នុងក្រុមលេងដោយគ្មានមហិច្ឆតាចង់ឈ្នះការប្រកួត។ Pogba មិនមែនជាបុគ្គលតែម្នាកគត់ដែលជាអ្នកទទួលខុសបញ្ហាទាំងអស់នេះទេ។

យ៉ាងណាមិញបរាជ័យចាញ់ក្រុម Cardiff នៅថ្ងៃបញ្ចប់រដូវកាលធ្វើអោយអ្នកគាំទ្រ Man United មួយចំនួនបានចោតប្រកាន់និងរិះគន់ទម្រង់លេងរបស់ Pogba ស្របពេលសាមីខ្លួនមានពត៌មានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្រុម Real Madrid នៅរដូវក្តៅនេះ។
ប្រភព៖ Metro