អ្នកចាត់ការទូទៅ Zinedine Zidane បានប្រឈមនឹងការខ្វែងគំនិតគ្នាជាមួយនឹងថ្នាក់ដឹកនាំរបស់ក្លិប Real Madrid ក្រោយពីរូបលោកចង់ជំរុញឱ្យកូនប្រុសរបស់ខ្លួនក្លាយជាអ្នកចាំទីជម្រើសទី២ របស់ក្លិបនៅរដូវកាលក្រោយ។ បន្ទាប់ពីត្រៀមផ្តល់តំណែងអ្នកចំាទីដៃទី១ ដល់ Thibaut Courtois និងត្រៀមអោយអ្នកចាំទីចាស់វស្សា Keylor Navas ចាកចេញពីក្លិបនៅរដូវក្តៅនេះ។

ទោះជាយ៉ាងណាក្រុមប្រឹក្សានាយករបស់ក្លឹបចង់ឃើញអ្នកចំាទីសញ្ជាតិអ៊ុយក្រែន Andriy Lunin ទទួលបានឱកាសជាអ្នកចាំទីជម្រើសបន្ទាប់ពី Courtois ជំនួសវិញ។ យោងគេហទំព័រកីឡាអេស្បាញ Marca បានបញ្ជាក់ថាជាមួយនឹងការចាកចេញរបស់ Navas លោក Zidane កំពុងតែគោរពតាមឆន្ទៈរបស់ក្រុមប្រឹក្សាភិបាលក្នុងការជ្រើសរើសអ្នកចាំទីជម្រើសបន្ទាប់វ័យក្មេងម្នាក់នៅរដូវកាលក្រោយដែលមានបេក្ខភាព Lunin ជាគោលដៅបន្ទាប់ផងដែរ។

ប៉ុន្តែបញ្ហានោះគឺត្រង់ថាអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះចង់ដាក់ Luca Zidane ជំនួសតួនាទីរបស់ Lunin ព្រោះតែរូបគាត់បានគិតថាពួកគេទាំងពីរមិនមានភាពខុសគ្នាច្រើនរវាង Lunin ដែលបានស៊ូទ្រាំតស៊ូនូវយុទ្ធនាការដ៏លំបាកក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្រុម Leganes ហើយលេងត្រឹមតែប្រាំមួយដងប៉ុណ្ណោះសម្រាប់ក្រុម Real Madrid ខណៈ Luca Zidane ជាអ្នកចាំទីជម្រើសទី៤ និងបន្ទាប់ពី Castilla អ្នកចាំទីជម្រើសទី៣ ផ្លាស់ទៅ Leeds កីឡាករ​ Lucas Zidane បានបង្ហាញខ្លួនជាក្រុមដំបូងសម្រាប់ Real នៅរដូវកាលនេះនិងបានបង្ហាញខ្លួនជម្រើស ១១នាក់ដំបូងសម្រាប់ក្របខ័ណ្ឌ La Liga ជាមួយជ័យជំនះ ៣-២ លើក្រុម Huesca កាលពីខែមីនា។