ក្លឹបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នៅតម្លៃខ្លួន ៤០លានផោនសម្រាប់ខ្សែប្រយុទ្ធ Moussa Dembele របស់លីយ៉ុងដើម្បីជាបេក្ខភាពជំនួសខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិក Romelu Lukaku ដែលអាចនឹងការចាកចេញពីក្លិបនៅរដូវក្តៅខាងមុខនេះ។

អ្នកចាត់ការទូទៅអន្តរជាតិន័រវេ Ole Gunnar Solskjaer កំពុងរៀបចំផែនការកសាងក្រុមអោយបានរឹងមាំឡើងវិញនៅរដូវក្តៅនេះ ក្រោយខកចិត្តមិនបានជាប់ជម្រើសក្រុមកំពូលទាំង៤(Top៤) និងធ្លាក់ចេញពីការប្រកួតបាល់ទាត់នៅក្របខ័ណ្ឌ Champions League នៅបញ្ចប់រដូវកាល ២០១៨-២០១៩​ នេះ។

យោងកាសែត The Sun បានចុះផ្សាយថា: គ្រូបង្វឹកលោក Solskjaer បានកំនត់គោលដៅកីឡាករអន្តរជាតិបារាំងវ័យ ២២ឆ្នាំរូបនេះដើម្បីជំនួសតំណែង Lukaku។ Dembele ដែលបានចាកចេញពីក្រុមជើងឯកស្កុតឡេន Celtic កាលពីឆ្នាំមុនបានស្ថិតក្នុងទម្រង់ដ៏អស្ចារ្យសម្រាប់លីយ៉ុងក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ២០គ្រាប់នៅក្នុងការប្រកួតទាំងអស់។