យោងគេហទំព័រ Skysport អាឡឺម៉ង់ បានចុះផ្សាយថា Luka Jovic ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ របស់ក្រុម Eintracht Frankfurt បានបញ្ចប់លើលក្ខខណ្ឌក្នុងការផ្ទេរដោយជោគជ័យទៅកាន់ក្រុម Real Madrid នៅក្នុងតម្លៃខ្លួនប្រមាណ ៥២,៤លានផោន ស្របពេលខ្សែប្រយុទ្ធអន្តរជាតិស៊ែបីរូបនេះបានព្រមព្រៀងលើការចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ។

Jovic បានផ្លាស់ពីក្លិប Benfica មកលេងអោយ Frankfurt ក្នុងលក្ខណ្ឌខ្ចីជើង រយៈពេលពីរឆ្នាំ ដូច្នេះតម្លៃខ្លួនពីការលក់រូបគេ និងបែងចែកចំណែកទៅក្លឹបចាស់គឺ Benfica មួយភាគធំ ។

យ៉ាងណាមិញ Jovic បានបង្ហាញពីទម្រង់លេងល្អឱ្យក្រុមនៅលីកកំពូល Bundesliga រដូវកាលនេះបាន ៤៧ប្រកួតដោយរកបាន ២៧គ្រាប់និងចែកបាល់អោយមិត្តរួមក្រុម(Assist) ចំនួន ៧គ្រាប់ និងជួយក្រុមកំពុងឈរនៅចំណាត់ថ្នាក់ទី៦។

សម្រាប់កំនត់ត្រានៅក្របខណ្ឌ Europa league វិញ Jovic មានគ្រាប់បាល់ស្មើជាមួយខ្សែប្រយុទ្ធតោខៀវ Chelsea កីឡាករ Olivier Giroud ក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះជាមួយនឹងការរកគ្រាប់បាល់ចំនួន១០ ប៉ុន្តែបានជួយក្រុម Frankfurt ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងត្រូវបរាជ័យ ក្រោមថ្វីជើងក្រុម Chelsea។

ការចុះហត្ថលេខាលើកីឡាករ Jovic ជាការនាំមកនូវសមាជិកថ្មីទី៣ សម្រាប់ក្រុមលោក Zinedine Zidane ដើម្បីត្រៀមប្រកួតប្រជែង រដូវកាល ២០១៩-២០២០ ខណៈខ្សែការពារប្រេស៊ីល Eder Militao បានយល់ព្រមផ្លាស់ពី Porto មកកីឡាដ្ឋាន Estadio Santiago Bernabeu កាលពីខែមីនា ខណៈដែលខ្សែប្រយុទ្ធ Rodrygo Goes របស់ក្លិប Santos នឹងចូលរួមជាមួយក្រុម ក្រោយពីបានយល់ព្រមផ្លាស់មកកាលពីឆ្នាំមុន។

ខ្សែប្រយុទ្ធ Luka Jovic ត្រូវបានក្រុម Real ទិញក្នុងតម្លៃខ្លួន ៥២,៤លានផោន
អត្ថបទទាក់ទង
