
យោងតាមសារព៌តមានរបស់ Sportkeeda ចុះផ្សាយកាលពីថ្ងៃសុក្រថា: Lionel Messi ចង់បានតារាឆ្នើមខ្សែប្រយុទ្ធ Harry Kane ក្របខ័ណ្ឌ Premier League ក្នុងតម្លៃ ១៥០លានផោន (១៦៧ លានដុល្លារ) ជាជាងឃើញក្រុមរបស់ខ្លួន Barcelona កីឡាករនាំយក Antoine Griezmann។

តារាឆ្នើម Lionel Messi ចង់ឲ្យប្រធានក្លឹប Barcelona នាំយកកីឡាករដែលមានវ័យ២៥ឆ្នាំ Harry Kane របស់ក្រុម Tottenham Hotspur មកជំនួសមិត្តរួចក្រុម Luis Suarez ដែលឈានដល់វ័យជ្រេបន្តិច ហើយ Kane អាចជាជម្រើសតំណែងប្រយុទ្ធបានយូរតទៅទៀតសម្រាប់ក្លឹបយក្សអេស្ប៉ាញមួយនេះ។

ខ្សែប្រយុទ្ថឆ្នើមខាងលើដែលជាម្ចាស់ពាន Ballon d’Or ៥សម័យកាលត្រូវបានគេរាយការណ៍ថា មិនសប្បាយចិត្តនោះទេ ចំពោះការចំណាប់អារម្មណ៍របស់ Barcelona ទៅលើ Griezmann ឡើយ ជាពិសេសបន្ទាប់ពីកីឡាកររបស់ក្រុម Atletico Madrid បាននិយាយថាទេនៅលើកញ្ចក់ទូរទស្សន៍ចំពោះក្លឹបកាតាឡាន់កាលពីទីផ្សារដោះដូរកីឡាករនារដូវក្ដៅមុន។

Lionel Messi ចង់ឲ្យ Barcelona ទិញខ្សែប្រយុទ្ធ Harry Kane ១៦០លានដុល្លារ ជំនួស Luis Suarez
អត្ថបទទាក់ទង
