ប្រធានក្រុម Manchester City កីឡាករ Vincent Kompany បានបញ្ជាក់ថារូបគេលេងអោយក្រុមសម្រាប់ការប្រកួតចុងក្រោយរបស់គាត់ក្នុងជំនួបផ្តួល Watford ដើម្បីលើកពាន FA Cup សម្រាប់ក្លិប។

កីឡាករអន្តរជាតិបែលហ្ស៊ិកបានបដិសេធមិនឆ្លើយតបនឹងសំនួរអំពីអនាគតរបស់គាត់មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ដែលបានផ្តួលក្រុម Watford ក្នុងលទ្ធផលរហូតដល់ទៅ ៦-០ កាលពីថ្ងៃសៅរ៍ និងបានជួយក្រុមឈ្នះពាន Community Shield, Premier League, Carabao Cup ព្រមទាំង FA Cup នៅរដូវកាល២០១៨-២០១៩នេះ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអាទិត្យដើម្បីបញ្ជាក់ថាគាត់នឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ។

ខ្សែការពារកណ្តាលដ៏រឹងមាំ កិច្ចសន្យារបស់គេ និងផុតកំនត់នៅខែកក្កដាខណៈក្រុម Man City បានត្រៀមផ្តល់ កិច្ចសន្យារយៈពេល ១ឆ្នាំដល់រូបគេបន្តទៀត។ ទោះបីជាយ៉ាងណាក៏ដោយក្រោយពីបានជួយក្រុមការពារតំណែងជើងឯកលីកកំពូលអង់គ្លេសបានដោយជោគជ័យរួចមក Kompany បានសម្តែងអារម្មណ៍ថាវាជាពេលវេលាត្រឹមត្រូវដែលត្រូវចាកចេញពីក្រុមក្រោយចំណាយ រយៈពេល ១១ ឆ្នាំជាមួយក្លិប។

Kompany បានជួយក្រុមលើកពាន Premier League ៤ដងពោលគឺច្រើនជាងគេបំផុតក្នុងនាមជាប្រធានក្រុមមេឃខៀវ។ ខ្សែការពាររូបនេះត្រូវបានរំពឹងថានឹងបន្តអាជីពរបស់គាត់ដដែលក្រោយពីសម្រេចចិត្តចាកចេញពី Etihad Stadium ប៉ុន្តែរូបគេនៅតែនៅតែទទួលតួនាទីជាប្រធានក្រុមបែលហ្ស៊ិក ហើយចង់ចូលរួមជួយក្រុមជម្រើសជាតិសម្រាប់យុទ្ធនាការពានរង្វាន់ទ្វីបអឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខផងដែរ។

កីឡាករ Vincent Kompany បញ្ជាក់ថា: រូបគេនឹងសម្រេចចិត្តចាកចេញពី Man.City
អត្ថបទទាក់ទង
