ក្រោយពីបានជួយក្រុមបាល់ទាត់អាជីព Kilmarnock មានកៅអីទៅលេងនៅពានរង្វាន់ European Football លោក Steve Clarke ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមស្កុតឡេន។ ការប្រកាសតែងតាំងអតីតជំនួយការក្រុមតោខៀវ Chelsea លោក Steve Clarke ជាគ្រូបង្វឹកថ្មីគឺនៅក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។

លោក Clarke បានចូលមកជំនួសតំណែងលោក Alex McLeish ដែលត្រូវបានបណ្តេញចេញកាលពីខែមុនបន្ទាប់ពីការចាប់ផ្តើមមិនបានល្អក្នុងការចូលរួមប្រកួតវគ្គជម្រុះ Euro ២០២០ ដែលរួមមានការខកចិត្តចាញ់ក្នុងលទ្ធផល ៣-0 ក្រោមស្នាដៃក្រុមកាហ្សាក់ស្ថាន។

អតីតគ្រូបង្វឹករបស់ក្រុម West Brom រូបនេះក៏ត្រូវបានតែងតាំងដោយក្លឹប Kilmarnock នៅក្នុងខែតុលា ឆ្នាំ២០១៧ ហើយបានរីករាយនឹងរដូវកាលដំបូងដ៏គួរអោយចាប់អារម្មណ៍មួយនៅឯកីឡដ្ឋាន Rugby Park ដែលនាំពួកគេឱ្យឈរនៅលំដាប់ទីបីនៅក្នុងក្របខ័ណ្ឌ Scottish Premiership និងមានកន្លែងមួយនៅក្នុងវគ្គជម្រុះ Europa League។

Clarke បានឈ្នះពានរង្វាន់ PFA Scotland និងជាអ្នកគ្រប់គ្រងសមាគមន៍អ្នកនិពន្ធបាល់ទាត់ស្កុតឡេននៃពានរង្វាន់ឆ្នាំសម្រាប់យុទ្ធនាការ ២០១៨-២០១៩។ ក្រុមស្កុតឡេនកំពុងតស៊ូដើម្បី ធានាយ៉ាងហោចណាស់នូវកៅអី មួយក្នុងការប្រកួតសម្រាប់ពានរង្វាន់ទ្វីបអឺរ៉ុបនាឆ្នាំក្រោយ។

ប្រភព៖ foxsportsasia