ក្លិបអធិរាជសបានប្រកាសជាផ្លូវការណ៏កាលពីថ្ងៃចន្ទ នៅក្នុងសន្និសិទកាសែតមួយនៅថ្ងៃចន្ទនៅ Santiago Bernabeu ថាខ្សែបម្រើកណ្តាល Toni Kroos បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តកិច្ចសន្យាជាមួយក្រុមReal Madrid រហូតដល់ឆ្នាំ ២០២៣ ។

កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានប្រិយមិត្តគាំទ្ររិះគន់ចំពោះទម្រង់ របស់គាត់នៅរដូវកាលនេះខណៈពេលដែល ក្រុមកំពុងជួបស្ថានភាពលេងដ៏គួរអោយ លំបាកបំផុតនៅលើទីលានប្រកួតនិងបញ្ចប់រដូវកាលដោយគ្មានឈ្នះពានអ្វីមួយសោះនោះ។យ៉ាងណាមិញទីបំផុតKross កីឡាករជាកីឡាករដែលត្រូវចាកចេញពីក្រុមនោះទេ ខណៈមិត្តរួមក្រុម Gareth Bale និង Marcelo កំពុងជួបស្ថានការណ៏មិនច្បាស់លាស់ពីអនាគតជាមួយក្លឹប។

ប៉ុន្តែKross ក្រោយពីគ្រូបង្វឹកលោកZinidine Zidane ចូលមកដឹកនាំក្រុមសារជាថ្មី អ្នកចាត់ការទូទៅអន្តរជាតិបារាំងរូបនេះបានបញ្ជាក់ពីគោលជំហរថារូបគេនៅតែជាកីឡាករសំខាន់សម្រាប់ក្រុម។ កិច្ចសន្យាថ្មីរបស់ Kroos នឹងធ្វើឱ្យអតីតកីឡាករក្រុមBayern Munich មានសុពលភាពរហូតដល់វ័យ ៣៣ ឆ្នាំ។