សហព័ន្ធបាល់ទាត់ អាហ្សែបែហ្សង់(Azerbaijan FA)បានធ្វើការឆ្លើយតបទៅលើកីឡាករ Henrikh Mkhitaryan ដែល សម្រេចមិនចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League អោយក្រុម Arsenal ។ខ្សែបម្រើកណ្តាលអាមេនីនឹងមិនធ្វើដំណើរ ទៅទីក្រុងបាគូសម្រាប់ការប្រកួតនៅថ្ងៃទី ២៩ ខែឧសភាដោយសារតែភាពតានតឹងផ្នែកនយោបាយដែលកំពុងកើតមានរវាង ប្រទេសArmenia និង Azerbaijan ជាមួយបញ្ហាទិដ្ឋាការ។

រវាងប្រទេស​ Azerbaijan និង Armenia មិនមានទំនាក់ទំនងការទូតរវាងគ្នានិងគ្នាទេចាប់តាំងពីសង្គ្រាម Nagorno-Karabakh ដែលបានបញ្ចប់នៅក្នុងឆ្នាំ ១៩៩៤ ហើយ Mkhitaryan ក៏ធ្លាប់ ខកខានការប្រកួតជម្រុះ Europa League របស់ក្រុមកាំភ្លើងធំប្រឆាំងនឹង Qarabag នៅបាគូកាលពីខែតុលាជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាព។

Mkhitaryan អតីតកីឡាករក្រុម Dormund និង Man.United បានធ្វើសេចក្តីសម្រេចចិត្តរបស់គាត់កាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថាគាត់នឹងមិនចូលរួមបន្ទាប់ពីមានបញ្ហាជាច្រើនសប្តាហ៍។ ប៉ុន្តែសមាគមបាល់ទាត់អាហ្សែបែហ្សង់បានទទូចថាពួកគេបានផ្តល់ការធានាទាំងអស់ដល់ Mkhitaryan នឹងមានសុវត្ថិភាពនៅមុនការប្រកួតជាមួយក្រុមតោខៀវ Chelsea ។

អ្នកនាំពាក្យសហព័ន្ធបាល់ទាត់អាហ្សែប៊ែហ្សង់ AFFA បន្តថា: យើងមានការខកចិត្តក្នុងការឃើញសេចក្តីថ្លែងការណ៍របស់ Arsenal ដែលថា Henrikh Mkhitaryan នឹងមិនធ្វើដំណើរជាមួយក្រុមរបស់គាត់ទៅលេងបាគូដើម្បីចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ប្រឆាំងនឹងតោខៀវនៅថ្ងៃពុធខាងមុខនេះ។យើងពិតជាសោកស្តាយចំពោះការសម្រេចចិត្តដែលមិនសមរម្យនេះដែលយើងបានយល់រួមគ្នាដោយក្រុម Arsenal កីឡាករនិងក្រុមគ្រួសាររបស់គាត់។

ទោះបីយើងទទួលស្គាល់សិទ្ធិក្នុងការសំរេចចិត្តផ្ទាល់ខ្លួនមិនឱ្យធ្វើដំណើរក៏ដោយក៏យើងចង់បញ្ជាក់សាជាថ្មីថាប្រទេសម្ចាស់ផ្ទះ Azerbaijan បានផ្តល់នូវការធានាចាំបាច់ទាំងអស់ដែល UEFA បានតម្រូវដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក Mkhitaryan។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះអត្តពលិកអាមេនី ជាច្រើនបានចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិនានានៅក្នុងប្រទេសអាហ្សែបែហ្សង់ដោយគ្មានបញ្ហាណាមួយឡើយ។ ទីបំផុតយើងជឿជាក់ថាការសម្រេចចិត្តដ៏សោកស្តាយនេះនឹងមិនប៉ះពាល់ដល់គុណភាពនិងការទាក់ទាញនៃការប្រកួតដ៏អស្ចារ្យនេះទេ។យើងរង់ចាំស្វាគមន៍ក្រុមទាំងពីរនៅបាគូក្នុងពេលឆាប់ៗនេះ។

ឆ្លើយតបទៅបញ្ហានេះ Mkhitaryan បានសារភាពចំពោះការខកចិត្តរបស់គាត់ថា: ក្រោយពិចារណាសព្វគ្រប់ជម្រើសបច្ចុប្បន្នយើងត្រូវធ្វើការសំរេចចិត្តដ៏លំបាកមួយសម្រាប់ខ្ញុំមិនឱ្យធ្វើដំណើរជាមួយនឹងក្រុមនៅក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ។ វាធ្វើអោយខ្ញ្ញុំឈឺចាប់បំផុតដែលខកខានឪកាសបង្ហាញខ្លួន។ប៉ុន្តែសូមអោយពួកគេពាំនាំយកជ័យជំនះត្រលប់មកវិញ។

គួរបញ្ជាក់ផងដែរថា Mkhitaryan ធ្លាប់ឈ្នះពានលីកកំពូលអឺរ៉ុបលំដាប់ទី២Europa League ជាមួយMan.United នៅឆ្នាំ ២០១៧ ក្រោមការដឹកនាំរបស់លោក Jose Mourinho មុនពេលផ្លាស់មកចូលរួមជាមួយក្រុម Arsenal។