ភរិយាកីឡាករ Iker Casillas ដែលស្វាមីរបស់ខ្លួនទើបតែជួបប្រទះជម្ងឺ គាំងបេះដូងកាលពីដើមខែនេះបានបង្ហាញថានាងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញអូវែ។ តារាម៉ូដែលនិងជាពិធីការិនីទូរទស្សន៏មានសម្រស់ស្រស់សោភានាង Sara Carbonero បានធ្វើសេចក្តីដំណឹងជាសធារណៈលើបណ្តាញសង្គមនៅរឿងរ៉ាវសុខភាពដែលកំពុងយាយីអាយុជីវិតនាងកាលពីថ្ងៃអង្គារម្សិលមិញនេះ។

លោកស្រី Carbonero បាន បង្ហាញអារម្មណ៍និងការពិតតមិនតិចជាងបីសប្តាហ៍បន្ទាប់ពីស្វាមីរបស់ខ្លួនគឺលោក Iker Casillas រងគ្រោះថ្នាក់ដោយជម្ងឺគាំងបេះដូងពេលកំពុងហ្វឹកហាត់ជាមមួយក្លឹប Porto ។ Sara បន្តថាៈនៅពេលយើងមិនទាន់បានជាសះស្បើយពីការប្រឈមរឿងបាត់បង់ជីវិត យើងបន្តជួបរឿង ភ្ញាក់ផ្អើលម្តងទៀត។

ពេលនេះវាជាពេលដែលខ្ញុំចង់និយាយ។ពាក្យដែលផ្តើមចេញដោយអក្សរ៦ពាក្យ(Cancer)នោះគឺជារឿងដែលខ្ញុំកំពុងតស៊ូ។ប៉ុន្មានថ្ងៃមុនពេលពិនិត្យសុខភាពគ្រូពេទ្យបានពិពណ៌នាអំពីដុំសាច់ដុះហើយខ្ញុំត្រូវបានវះកាត់ទាន់ពេល។អ្វីគ្រប់យ៉ាងបានប្រែទៅជាមិនអីទេហើយជាសំណាងល្អយើងបានដឹងនិងព្យាបាល ទាន់ពេលប៉ុន្តែខ្ញុំនៅសល់ប៉ុន្មានខែទៀតដែលត្រូវតស៊ូនិងវាខណៈដែលខ្ញុំមានការព្យាបាលមានប្រសិទ្ធិភាពច្រើន។

ខ្ញុំពិតជាស្ងប់ស្ងាត់ហើយជឿជាក់ថាអ្វីៗគ្រប់យ៉ាងនឹងមិនអីទេ។ ខ្ញុំដឹងថាផ្លូវនេះនឹងមានភាពស្វិតស្វាញប៉ុន្តែក៏នឹងបញ្ចប់ដោយរីករាយព្រោះខ្ញុំមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមគ្រួសារព្រមទាំងមិត្តភក្រ្តនិងគ្រូពេទ្យជំនាញលើបញ្ហាកំពុងប្រឈមនេះផងដែរ។

នាង Carbonero មានវ័យ៣៥ ឆ្នាំដែលមានកូនប្រុសពីរនាក់ជាមួយCasillas ទើបតែ បានជួយរៀបចំខួបកំណើតគម្រប់៣៨ ឆ្នាំអោយស្វាមី កាលពីថ្ងៃចន្ទមុនពេលបែកធ្លាយ ព័ត៌មានអំពីសុខភាពរបស់ខ្លួន។ នៅកំលុងពេលអតីតកីឡាកររបស់ក្លិប Real Madrid លោក Casillas បានរងជំងឺគាំងបេះដូងនៅថ្ងៃទី ១ ឧសភា២០១៩ រូបនាងកំពុងមានភារកិច្ច ថតខ្សែភាពយន្តនៅ Tarifa នៅភាគខាងត្បូងប្រទេសអេស្ប៉ាញឯណោះ។