អនាគតរបស់ខ្សែប្រយុទ្ធ Romelu Lukaku កាត់តែជួបនូវភាពមិនច្បាស់លាស់ ខណៈដែលកីឡាករអន្តរជាតិបែលហ្សិករូបនេះបានប្រាប់គេហទំព័រកីឡា Premium Sport សម្រាប់ការយល់ឃើញមួយថា: វាជារឿងល្អបំផុតដែល ឃើញលោក Conte ចូលរួមជាមួយក្រុម Inter Milan។ សម្រាប់ខ្ញុំគាត់គឺជាអ្នកចាត់ការទូទៅដ៏ល្អបំផុតនៅក្នុងពិភពលោក។

អតីតខ្សែប្រយុទ្ធ Chelsea និង Everton រូបនេះបន្តថាៈ ខ្ញុំបានធ្វើការសម្រេចចិត្តរួចទៅហើយអំពីអនាគត ប៉ុន្តែមិនទាន់អាចបង្ហាញជាសាធារណៈបានទេ ព្រោះខ្ញុំមានកិច្ចសន្យាជាមួយ Manchester United ហើយខ្ញុំគោរពក្លឹប។ ខ្ញុំជាអ្នកគាំទ្រក្របខ័ណ្ឌ Serie A ហើយខ្ញុំចង់លេងនៅក្របខ័ណ្ឌ Premier League និង Serie A។

កីឡាករ Cristiano Ronaldo ទៅដល់អ៊ីតាលីកាលពីរដូវកាលចាស់ហើយលោក Sarri នឹងវិលត្រលប់ទៅដឹកនាំនៅអ៊ីតាលី ខណៈ Ancelotti និង បន្តដឹកនាំ Napoli ដូច្នេះ Serie A នឹងមានការប្រកួតប្រជែងដ៏រំភើបនៅរដូវកាលថ្មី។