Kylian Mbappe ​មាន​ឈ្មោះ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​គិត​ក្នុង​ពេល​បច្ចុប្បន្ន តម្លៃ​២២៤​លាន​ផោន។ ចំណែក Mohamed Salah ស្ថិត​នៅ​លេខ​ពីរ​ តម្លៃ​១៩៥​លាន​ផោន ឯ Raheem Sterling របស់ Manchester City តម្លៃ​១៨៤​លាន​ផោន យក​ឈ្នះ Lionel Messi ដែល​មាន​តម្លៃ​១៤៨,៧​លាន​ផោន ដណ្ដើម​បាន​លេខ​៣​ក្នុង​បញ្ជី។

ទិន្នន័យ​​បញ្ជី​ឈ្មោះ​កីឡាករ​ថ្លៃ​ជាង​គេ​នេះ​បាន​បញ្ចេញ​ដោយ CIES Football Observatory ដែល​តែងតែ​បង្ហាញរៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣។ ខាង​ក្រោម​ជា​កីឡាករ​ថ្លៃ​ជាង​គេ​ទាំង​៣០​នាក់ (តម្លៃ​ខ្លូនគិត​ជា​លាន​ផោន)៖

១ – Kylian Mbappe (PSG) £223.8m

២ – Mohamed Salah (LIV) £195m

៣ – Raheem Sterling (MCI) £184.6m

៤ – Lionel Messi (BCN) £148.7m

៥ – Jadon Sancho (BOR) £141.6m

៦ – Sadio Mane (LIV) £140.2m

៧ – Harry Kane (TOT) £137.9m

៨ – Roberto Firmino (LIV) £128.13m

៩ – Antoine Grizemann (ATL) £127.7m

១០ – Leroy Sane (MCI) £121.8m

១១ – Bernardo Silva (MCI) £121.6m

១២ – Gabriel Jesus (MCI) £116m

១៣ – Trent Alexander-Arnold (LIV) £115.6m

១៤ – Philippe Coutinho (BCN) £114.9m

១៤ – Romelu Lukaku (MUN) £111.2m

១៦ – Paul Pogba (MUN) £111.1m

១៧ – Neymar (PSG) £110.8m

១៨ – Marcus Rashford (MUN) £109.7m

១៩ – Eden Hazard (RMA) £107.2m

២០ – Cristiano Ronaldo (JUV) £104.94m

២១ – Ousmane Dembele (BAR) £104m

២២ – Virgil van Dijk (LIV) £99.6m

២៣ – Paulo Dybala (JUV) £96.1m

២៤ – Alisson Becker (LIV) £95.5m

២៥ – Aymeric Laporte (MCI) £93.6m

២៦ – Ederson (MCI) £91.5m

២៧ – Dele Alli (TOT) £91m

២៨ – Richarlison (EVE) £87.6m

២៩ – Son Heung-min (TOT) £86.3m

៣០ – Marc-Andre ter Stegen (BCN) £84.5m

ក្នុង​ចំណោម​ទាំង​៣០​នាក់​គេ​បាន​ចម្រាញ់​យក​ជម្រើស​១១​នាក់​ដែល​ថ្លៃ​ជាង​គេ​ក្នុង​នោះ ប្រយុទ្ធ​៣​ខាង​លើ​មាន Mbappe, Salah និង Sterling សរុប​តម្លៃ​ចូល​គ្នា​៦០៣​លាន​ផោន។ ចំណែក​បម្រើ​៣​កណ្ដាល​មាន Bernardo Silva, Philippe Coutinho និង Paul Pogba។ ចំពោះ​ខ្សែ​ការពារ​៤​ខាង​ក្រោម​​គឺ Andy Robertson, Virgil van Dijk ,Trent Alexander-Arnold និង Aymeric Laporte ខណៈ​អ្នក​ចាំ​ទី​គឺ Alisson របស់ Liverpool។ សរុប​តម្លៃ​១១​នាក់​ថ្លៃ​ជាង​គេ ១,៤​ប៊ីលាន​ផោន៕

Credit: Sabay