Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • Sporting CP ចុះហត្ថលេខានាំយកកូនប្រុស Cristiano Ronaldo មករួមក្រុម

    បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងក្រុមយុវជនថ្នាល Juventus កូនប្រុសរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo គឺកុមារ Cristiano Ronaldo Jr បានដើរតាមគន្លងរបស់ឪពុកគាត់ដោយចូលរួមជាមួយក្លឹប Sporting CP នៅប្រទេសព័រទុយហ្គាល់ និងជាក្លឹបដំបូងបំផុតដែល Cristiano Ronaldo បានចាប់ផ្តើមអាជីពរបស់គាត់។ រំលឹកដល់អតីតកាលឪពុករបស់ខ្លួនគឺ Cristiano Ronaldo បានចូលរួមជាមួយក្លឹប Sporting ដូចគ្នានៅពេលដែលមានអាយុ ១២ឆ្នាំ។ ក្រោយមកនៅឆ្នាំ២០០៣ លោក Sir Alex Ferguson គ្រូបង្វឹក Manchester United បានចុះហត្ថលេខានាំយករូបគេទៅកាន់ក្របខណ្ឌកំពូលអង់គ្លេសក្នុងតម្លៃ ១៥លានអឺរ៉ូ។

    មានវ័យធំធាត់និងមាននិស្ស័យស្រលាញ់បាត់ទាត់ដូចឪពុករបស់ខ្លួន កុមារ Cristiano Ronaldo Jr គឺជាអតីតកីឡាករម្នាក់នៅក្នុងក្រុមយុវជនរបស់ក្លិប Real Madrid ប៉ុន្តែបានផ្លាស់ប្តូរទៅក្រុម Juventus រួមជាមួយឪពុករបស់គេកាលពីរដូវក្តៅមុន។ បង្ហាញខ្លួនលើកដំបូងបានជួយអោយ Juventus លត់ក្រុម Lucento ៧-១ ហើយរូបគេស៊ុតបញ្ចូលទីបានចំនួន ៤គ្រាប់។

    ក្នុងឆ្នាំដដែលនោះកីឡាករវ័យ ៨ឆ្នាំរូបនេះបានរកគ្រាប់បាល់ចំនួន ៧គ្រាប់ក្នុងការប្រកួតមួយផ្សេងទៀតលើ Maritimo China ក្នុងការប្រកួត International Maritimo Centenary Tournament នៅ Madeira ប្រទេសព័រទុយហ្គាល់ ខណៈដែលក្រុមរបស់គេលត់គូបដិបក្សចាស់ដៃរហូតដល់ ២៥-០ ។

    បច្ចុប្បន្នសម្រាប់ឪពុករបស់គេគឺ Cristiano Ronaldo គឺជាអ្នកឈ្នះពានរង្វាន់ Ballon d’Or ប្រាំដងដែលជាម្ចាស់ជើងឯក ៥សម័យកាលក្នុងក្របខ័ណ្ឌ Champions League ហើយក៏ធ្លាប់បានឈ្នះពានរង្វាន់លីកក្នុងស្រុកនៅក្នុងប្រទេស ៣ ផ្សេងគ្នាដូចជាអង់គ្លេស (Premier League ជាមួយ Manchester United) អេស្ប៉ាញ (La Liga ជាមួយ Real Madrid) និងអ៊ីតាលី (Serie A ជាមួយ Juventus)។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ foxsportsasia

  • អត្ថបទទាក់ទង